ព័ត៌មានអន្ដរជាតិ
វៀតណាម ត្រៀមបិទជើងហោះហើរមកពីប្រទេសដែលមានវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មី
ក្រសួងសុខាភិបាលវៀតណាមបានដាក់សំណើរទៅលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc សុំឲ្យហាមឃាត់ជើងហោះហើរមកពីបណ្តាប្រទេសដែលមានករណីវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មី។
ក្នុងសំណើនេះ ក្រសួងសុខាភិបាលបានស្នើសុំឲ្យនាយករដ្ឋមន្រ្តីបញ្ជាទៅក្រសួងការបរទេស, សន្តិសុខសាធារណៈ, ដឹកជញ្ជូននិងការពារជាតិក៏ដូចជាទីភ្នាក់ងារពាក់ព័ន្ធផងដែរឲ្យបញ្ឈប់ការរៀបចំនិងរឹតបន្តឹងការផ្តល់អាជ្ញាប័ណ្ណហោះហើរចូលប្រទេសវៀតណាមមកពីប្រទេសនិងដែនដីដែលត្រូវបានបញ្ជាក់ថាមានវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មី។ វីរុសនេះត្រូវបានអង្គការសុខភាពពិភពលោក (WHO) ប្រកាសពីអត្តសញ្ញាណនៅក្នុងចក្រភពអង់គ្លេសកាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០២០។
បម្រាមនេះមានន័យថា នឹងបន្តគ្រប់គ្រងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនៅក្នុងប្រទេសវៀតណាម។
យោងតាមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា វីរុសកូរ៉ូណាប្រភេទថ្មីនេះអាចឆ្លងខ្លាំងជាងជំងឺកូវីដ១៩រហូតដល់ទៅ៧០ភាគរយឯណោះ។
ក្រសួងបាននិយាយថា រហូតមកដល់ពេលនេះមានប្រទេសចំនួន៣៥ហើយនៅលើពិភពលោកដែលបានកត់ត្រាអ្នកជំងឺឆ្លងវីរុសបម្លែងខ្លួនថ្មីនេះពោលគឺភាគច្រើនមកពីចក្រភពអង់គ្លេសនិងអាហ្វ្រិកខាងត្បូង។
ជាលទ្ធផល ប្រទេសជាង៤០បានដាក់វិធានការរឹតត្បិតចូលនិងបិទព្រំដែនហើយហាមឃាត់ជើងហោះហើរទៅនិងមកពីចក្រភពអង់គ្លេសនិងប្រទេសដែលមានមេរោគប្រភេទថ្មីនេះ។
នៅទ្វីបអាស៊ី ជប៉ុនបានហាមឃាត់ការចូលសម្រាប់ប្រជាជនពីគ្រប់ប្រទេសរហូតដល់ចុងខែមករាហើយឥណ្ឌូនេស៊ីឈប់ទទួលមនុស្សមកពីចក្រភពអង់គ្លេស៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Tuoi Tre
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង