Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូឡូញ រាយបន្លាលួស នៅព្រំដែនជាប់រុស្ស៊ី ក្រោយមីស៊ីលធ្លាក់ 

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែវិច្ឆិកា ប្រទេសប៉ូឡូញ បានរាយបន្លាលួស នៅតាមព្រំដែនរបស់ខ្លួនជាប់រុស្ស៊ី បន្ទាប់ពីឧប្បត្តិហេតុធ្លាក់មីស៊ីលសម្លាប់មនុស្សកាលពីថ្ងៃអង្គារទី១៥ខែវិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមទាហាន ​ត្រូវ​បាន​គេ​មើល​ឃើញ កំពុងរាយបន្លាលួស​នៅ​ជិត​ភូមិ Szyliny ក្បែរ​តំបន់ Kaliningrad របស់​រុស្ស៊ី។

ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងភាគីទាំងពីរ បន្លាលួសការពារកម្ពស់៨ហ្វីតនិងទទឹង១០ហ្វីតត្រូវបានរាយ ដើម្បីការពារការឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសប៉ូឡូញ។

មានការភ័យខ្លាចថា រុស្ស៊ីអាចមានចេតនាបញ្ជូនជនចំណាកស្រុកឲ្យសម្រុកចូលទៅក្នុងទឹកដីប៉ូឡូញ ដើម្បីបង្កភាពវឹកវរនៅក្នុងសហភាពអឺរ៉ុប។

ស្របពេលជាមួយគ្នានោះ រដ្ឋជាសមាជិកអង្គការណាតូ ក៏កំពុងពិភាក្សាគ្នាផងដែរ អំពីការពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ពួកគេនៅភាគខាងកើត ដោយប្រទេសស្លូវ៉ាគី បានទាមទារប្រព័ន្ធបន្ថែមពីដៃគូសម្ព័ន្ធមិត្ត ដើម្បីការពារសន្តិសុខពលរដ្ឋរបស់ខ្លួនកាន់តែខ្លាំង។

ចំណែកប្រទេសលីទុយអានីឯណោះវិញ ក៏បានអំពាវនាវសុំឲ្យមានការការពារបន្ថែមទៀតផងដែរ នៅតាមព្រំដែនប៉ូឡូញ-អ៊ុយក្រែន និងនៅតំបន់ខាងកើតរបស់អង្គការណាតូ ដោយលោកប្រធានាធិបតី Gitanas Nauseda និយាយថា “ផ្ទៃមេឃរបស់អង្គការណាតូ ត្រូវតែការពារឲ្យបាន១០០ភាគរយ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail 

ចុចអាន៖ លោក Biden ប្រកែកចំពោះការលើកឡើងរបស់លោក Zelensky ទាក់ទិនមីស៊ីលធ្លាក់នៅ ប៉ូឡូញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម