ព័ត៌មានអន្ដរជាតិ
ទីបំផុត រកឃើញមូលហេតុការធ្លាក់យន្តហោះម៉ាឡេស៊ី MH17 ស្លាប់មនុស្ស ២៩៨ នាក់កាលពីឆ្នាំ ២០១៤
តុលាការប្រទេសហូឡង់បានរកឃើញថា ការធ្លាក់យន្តហោះម៉ាឡេស៊ី MH17 ដែលបានសម្លាប់មនុស្ស ២៩៨ នាក់កាលពីឆ្នាំ ២០១៤ គឺដោយសារតែការបាញ់មីស៊ីលផលិតដោយប្រទេសរុស្ស៊ី ចេញពីវាលមួយកន្លែងនៅភាគខាងកើតប្រទេសអ៊ុយក្រែន ។

ទន្ទឹមនោះ ប្រធានចៅក្រមលោក Hendrik Steenhuis នៅថ្ងៃព្រហស្បតិ៍នេះក៏បានរកឃើញអ្នកជាប់ពាក់ព័ន្ធករណីនេះចំនួន ៤ នាក់ផងដែរ ប៉ុន្តែការកាត់ទោសពីបទមនុស្សឃាតគឺមានតែ ៣ នាក់ប៉ុណ្ណោះ ។

បុរស ៣ នាក់ដែលត្រូវបានកាត់ទោសនោះ គឺជាអតីតភ្នាក់ងារចារកម្មរុស្ស៊ីឈ្មោះ Igor Girkin និង Sergey Dubinskiy ហើយម្នាក់ទៀតឈ្មោះ Leonid Kharchenko ជាមេដឹកនាំផ្តាច់ខ្លួនអ៊ុយក្រែន ខណៈអ្នកទី ៤ ឈ្មោះ Oleg Pulatov ដែលជាជនជាតិរុស្ស៊ី ត្រូវបានដោះលែង ។
គួរបញ្ជាក់ថា យន្តហោះ MH17 គឺជាជើងហោះហើរដឹកអ្នកដំណើររបស់ម៉ាឡេស៊ី ហើយត្រូវបានបាញ់ទម្លាក់ដោយមីស៊ីល BUK នៅក្បែរតំបន់ Pervomaisk ភាគខាងកើតអ៊ុយក្រែន កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៤ ដោយបានសម្លាប់អ្នកដំណើរចំនួន ២៨៣ នាក់ និងនាវិក ១៥ នាក់ សរុប ២៩៨ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ