ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រតិកម្មខ្លាំងៗ ចំពោះសាលក្រមនៃការធ្លាក់ជើងហោះហើរ MH17 (មានវីដេអូ)
ក្រសួងការបរទេសរុស្ស៊ី បានអះអាងក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តកាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែវិច្ឆិកា ដោយតុលាការហូឡង់ស្តីពីការធ្លាក់ជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines គឺពិតជារឿងនយោបាយសុទ្ធសាធ។
នៅព្រឹកថ្ងៃដដែលនោះ ចៅក្រមបានរកឃើញថា មនុស្សចំនួន៣នាក់មានពិរុទ្ធពីបទបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ីនៅប្រទេសអ៊ុយក្រែនក្នុងឆ្នាំ ២០១៤។
តុលាការនៅទីក្រុងឡាអេបានរកឃើញថា ជនជាតិរុស្ស៊ីពីរនាក់ឈ្មោះ Igor Girkin និង Sergey Dubinsky រួមទាំងពលរដ្ឋអ៊ុយក្រែនម្នាក់ឈ្មោះ Leonid Kharchenko មានពិរុទ្ធពីបទបាញ់ទម្លាក់យន្តហោះពាណិជ្ជកម្ម។ អ្នកទាំងបី ត្រូវកាត់ទោសឲ្យជាប់គុកអស់មួយជីវិត។ ពួកគេក៏ត្រូវទទួលខុសត្រូវលើសំណងជាទឹកប្រាក់ជាង ១៦ លានអឺរ៉ូដល់គ្រួសារជនរងគ្រោះផងដែរ។
ពាក់ព័ន្ធសាលក្រមនេះ ក្រសួងការបរទេសរុស្ស៊ីបានថ្លែងថា តុលាការហូឡង់ ស្ថិតនៅក្រោមសម្ពាធមិនធ្លាប់មានពីមុនមកក្នុងអំឡុងពេលសវនាការនោះ។ ដោយចង្អុលទៅការប៉ុនប៉ងរបស់អ្នកនយោបាយ ព្រះរាជអាជ្ញា និងប្រព័ន្ធផ្សព្វផ្សាយហូឡង់ ដើម្បីដាក់សាលក្រមដែលមានលក្ខណៈនយោបាយក្នុងករណីនេះ ក្រសួងការបរទេសរុស្ស៊ីបានបន្ថែមថា មិនអាចមានការនិយាយអំពីវត្ថុបំណង និងភាពមិនលម្អៀងក្នុងកាលៈទេសៈបែបនេះទេ។
ទីក្រុងមូស្គូបានបញ្ជាក់យ៉ាងច្បាស់ថា ស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេស នឹងមិនមានការធ្វើបត្យាប័នពលរដ្ឋរបស់ខ្លួនឡើយ។ ក្រសួងបានប្រកែកថា សេចក្តីសម្រេចរបស់តុលាការគឺផ្អែកលើការសន្និដ្ឋានរបស់ព្រះរាជអាជ្ញាហូឡង់ ដែលស្តាប់ការរៀបរាប់របស់សាក្សីអនាមិក និងពិនិត្យព័ស្តុតាងដែលបង្ហាញដោយសេវាសន្តិសុខអ៊ុយក្រែន។ ចំណែកឯ ទឡ្ហីករណ៍ដែលបង្ហាញដោយភាគីរុស្ស៊ី រួមទាំងទិន្នន័យដែលផ្តល់ជូនដោយក្រសួងការពារជាតិរុស្ស៊ីផងដែរនោះ ត្រូវបានលុបចោល។
មុននេះ យោធារុស្ស៊ី បានបញ្ចេញឯកសារនានាដែលថា មីស៊ីលដែលមានលេខកូដ ស្រដៀងនឹងគ្រាប់ដែលត្រូវបានរកឃើញនៅកន្លែងធ្លាក់ MH17 ពីមុនត្រូវបានប្រគល់ទៅឲ្យអ៊ុយក្រែន។
ក្រសួងការបរទេសរុស្ស៊ីបានប្រកែកទៀតថា ការដែលទីក្រុងកៀវ បរាជ័យបិទដែនអាកាសលើតំបន់ជម្លោះមុនពេលមានសោកនាដកម្ម គឺមិនទទួលបានការវាយតម្លៃត្រឹមត្រូវតាមច្បាប់ឡើយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ទីបំផុត រកឃើញមូលហេតុការធ្លាក់យន្តហោះម៉ាឡេស៊ី MH17 ស្លាប់មនុស្ស ២៩៨ នាក់កាលពីឆ្នាំ ២០១៤
-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច