Connect with us

ព័ត៌មានអន្ដរជាតិ

លោក ស៊ី៖ អាស៊ី មិនត្រូវក្លាយជាសង្វៀន សម្រាប់ ការប្រកួតប្រជែងអំណាចធំៗឡើយ (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែវិច្ឆិកាថា តំបន់អាស៊ីប៉ាស៊ីហ្វិក មិនមែនជាទីធ្លារបស់នរណាម្នាក់ឡើយ ហើយមិនគួរក្លាយជាសង្វៀននៃការប្រកួតប្រជែងអំណាចធំៗនោះទេ។ លោកក៏បានព្រមានប្រឆាំងនឹងភាពតានតឹងនៃសង្គ្រាមត្រជាក់នៅក្នុងតំបន់ផងដែរ។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការកត់សម្គាល់របស់លោក ស៊ី នៅមុនកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងទីក្រុងបាងកក គឺសំដៅទៅកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកជាមួយសម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់ ក្នុងការបង្ហាញនូវអ្វីដែលពួកគេមើលឃើញថា ជាការកើនឡើងនៃឥទ្ធិពលសេដ្ឋកិច្ច និងយោធារបស់ប្រទេសចិន។

លោក ស៊ី បាននិយាយនៅក្នុងសុន្ទរកថាជាលាយលក្ខណ៍អក្សរដែលបានរៀបចំសម្រាប់ព្រឹត្តិការណ៍ពាណិជ្ជកម្មដែលភ្ជាប់ទៅនឹងកិច្ចប្រជុំកំពូលនេះថា “ការប៉ុនប៉ងធ្វើសង្រ្គាមត្រជាក់ថ្មី នឹងមិនត្រូវបានអនុញ្ញាតដោយប្រជាជន ឬនៅសម័យរបស់យើងនោះទេ។ យើងគួរតែដើរតាមមាគ៌ានៃការបើកចំហរនិងការរួមបញ្ចូលគ្នា។ តំបន់នេះ មិនគួរប្រែទៅជា សង្វៀនសម្រាប់ការប្រកួតប្រជែងអំណាចធំៗឡើយ”។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (ឆ្វេង) និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន

លោកបន្តថា “ឯកតោភាគីនិយម និងលទ្ធិគាំពារនិយម គួរតែត្រូវបានច្រានចោលដោយអ្នកទាំងអស់គ្នា ហើយរាល់ការប៉ុនប៉ងធ្វើនយោបាយ និងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មសព្វាវុធ គួរតែត្រូវបានបដិសេធដោយអ្នកទាំងអស់គ្នា”។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសសេដ្ឋកិច្ចធំជាងគេទាំងពីរលើពិភពលោក មានភាពតានតឹងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ លើបញ្ហានានាដូចជាពន្ធគយ កោះតៃវ៉ាន់ កម្មសិទ្ធិបញ្ញា ការដកស្វ័យភាពរបស់ទីក្រុងហុងកុង និងជម្លោះលើសមុទ្រចិនខាងត្បូងជាដើម៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ៤ចំណុច បង្កការចាប់អារម្មណ៍ខ្លាំង ក្នុងជំនួបទល់មុខគ្នាលើកដំបូង រវាងលោក ស៊ី និងលោក បៃដិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ៦ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម