Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រី អូស្ត្រាលី អរគុណសម្ដេចតេជោ ហ៊ុន សែន ដែលជួយជំរុញ មីយ៉ាន់ម៉ា ឲ្យដោះលែងលោក Sean Turnell

បានផុស

នៅ

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំប្រទេសកម្ពុជាគឺសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រទេសថៃ ដែលបានជួយជ្រោមជ្រែងឲ្យយោធាមីយ៉ាន់ម៉ាដោះលែងលោក Sean Turnell សេដ្ឋវិទូអូស្ត្រាលី និងជាទីប្រឹក្សាប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Albanese បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងបាងកក ជាកន្លែងដែលលោកកំពុងចូលរួមកិច្ចប្រជុំកំពូល APEC ថា “ខ្ញុំ​ចង់​អរគុណ​មិត្ត​អាស៊ាន​របស់​យើង ជា​ពិសេស​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ដែល​បាន​ធ្វើ​ជា​ប្រធាន​អាស៊ាន រួមទាំង​មិត្តភ័ក្តិ​ក្នុង​អាស៊ាន ដែល​បាន​ប្រកាន់​ខ្ជាប់​យ៉ាង​ខ្លាំង​អំពី​តម្រូវការ​ដោះលែងលោក​សាស្ត្រាចារ្យ Turnell” ។

លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីបញ្ជាក់ថា “ខ្ញុំទើបតែបាននិយាយទៅកាន់លោក Turnell ដែលត្រូវបានដោះលែងពីការជាប់ពន្ធនាគាររយៈពេល ៦៥០ ថ្ងៃដោយអយុត្តិធម៌នៅក្នុងប្រទេសមីយ៉ាន់ម៉ា” ។

លោក Turnell ត្រូវបានចាប់ខ្លួនភ្លាមៗ និងចោទប្រកាន់ពីបទបំពានច្បាប់សម្ងាត់រដ្ឋ ហើយតុលាការមីយ៉ាន់ម៉ាបានកាត់ទោសអតីតទីប្រឹក្សារបស់លោកស្រី អ៊ុងសាន ស៊ូជី រូបនេះឲ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំយោធាមីយ៉ាន់ម៉ាបានដោះលែងអ្នកទោសជិត ៦,០០០ នាក់ សម្រាប់ទំនាក់ទំនងជាមួយប្រទេសផ្សេងទៀត និងសម្រាប់គោលបំណងមនុស្សធម៌ផងដែរ ខណៈក៏ដើម្បីអបអរថ្ងៃបុណ្យជាតិរបស់មីយ៉ាន់ម៉ាផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Reuters

ចុចអាន ៖ មីយ៉ាន់ម៉ា ដោះលែងអ្នកទោស ៦,០០០ នាក់ រួមទាំងអតីតទីប្រឹក្សាលោកស្រី អ៊ុងសាន ស៊ូជី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

Sokha Hotels

ព័ត៌មានពេញនិយម