ព័ត៌មានអន្ដរជាតិ
Elon Musk ប្រកាសបិទការិយាល័យ Twitter ជាបណ្តោះអាសន្ន
Elon Musk ប្រកាសបិទការិយាល័យ Twitter ភ្លាមៗជាបណ្តោះអាសន្ន ប៉ុន្តែនឹងបើកមកដំណើរការធម្មតាវិញនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ។

ការប្រកាសបែបនេះកើតឡើង ចំពេលដែលបុគ្កលិក Twitter មួយចំនួនធំបានលាឈប់ពីការងារ បន្ទាប់ពីលោក Musk អំពាវនាវឲ្យបុគ្គលិក ចុះឈ្មោះធ្វើការងាររយៈពេលច្រើនម៉ោងក្នុងកម្រិតខ្ពស់ ហើយបើមិនព្រម គឺមានជម្រើសមួយទៀត នោះជាការចាកចេញ ។
មិនតែប៉ុណ្ណោះ បើសិនជាបុគ្គលិកទាំងអស់មិនព្រមចុះឈ្មោះធ្វើការច្រើនម៉ោងនោះទេ នោះពួកគេ និងត្រូវទទួលបានប្រាក់ខែរយៈពេល ៣ ខែចុងក្រោយរបស់ពួកគេ ហើយអាចនឹងលាឈប់ពីការងារផងដែរ ។
តាមរយៈសារបង្ហោះបិទការិយាល័យនោះ គឺបន្តឲ្យបុគ្គលិកទាំងអស់គោរពតាមគោលការណ៍ក្រុមហ៊ុន ដោយមិនត្រូវពិភាក្សាអំពីព័ត៌មានសម្ងាត់របស់ក្រុមហ៊ុននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាមួយសារព័ត៌មាន ឬកន្លែងផ្សេងទៀតនោះឡើយ ។
ដោយឡែក ចំពោះមូលហេតុនៃការបិទការិយាល័យនេះ គឺមិនមានការបញ្ជាក់ច្បាស់លាស់នោះឡើយពី លោក Elon Musk ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ BBC
ចុចអាន ៖ មកស្គាល់ពីកំពូលមហាសេដ្ឋីទាំង ១០ លើពិភពលោកទាំងអស់គ្នា

-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?