Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងទេ ត្រឹមពាក់កណ្ដាលខែវិច្ឆិកានេះ កូរ៉េខាងជើង បាញ់មីស៊ីលប៉ុន្មានគ្រាប់​ហើយ?

បានផុស

នៅ

កូរ៉េ​ខាង​ជើង​បាន​នឹង​កំពុង​បាញ់​មីស៊ីលក្នុងចំនួន និង​ល្បឿន​មិន​ធ្លាប់​មាន​ពី​មុន​មក ពោលមិនបានបង្អង់ដៃនោះទេ​ដោយគិតត្រឹមពាក់កណ្ដាល​ខែវិច្ឆិកា​នេះ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបាញ់មីស៊ីលសរុប ៣៣ គ្រាប់ហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២ ខែវិច្ឆិកា កូរ៉េខាងជើងបានបាញ់កាំជ្រួចមីស៊ីល ២០ គ្រាប់ជាលើកដំបូងរបស់ខ្លួន ហើយបានឆ្លងកាត់ព្រំដែនសមុទ្រដែលកំណត់ដោយអង្គការសហប្រជាជាតិជាមួយកូរ៉េខាងត្បូង ។

នៅ​ថ្ងៃ​បន្ទាប់ ប្រទេស​នេះ​បាន​បាញ់​មី​ស៊ី​ល​មួយគ្រាប់ដែល​គេ​សង្ស័យ​ថា​ជា​ប្រភេទមីស៊ីលផ្លោងអន្តរទ្វីប ICBM ចេញពីតំបន់ Sunan ជាយ​ក្រុង​ព្យុងយ៉ាង ។ ក្រោយមកទៀត កូរ៉េខាងជើងក៏បានបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២ គ្រាប់ទៀតនៅជិតទីក្រុង Kaechon ក្នុងខេត្ត South Phyongan ។

នៅពេលល្ងាចថ្ងៃដដែលនោះ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ៣ គ្រាប់ចេញពីទីក្រុង Koksan ក្នុងខេត្ត North Hwanghae ខណៈ ២ ថ្ងៃក្រោយមក បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ៤ គ្រាប់ទៀតពីទីក្រុង Donglim ក្នុងខេត្ត North Phyongan ភាគពាយ័ព្យ ។

ចំណែកកាលពីថ្ងៃទី៩ ខែវិច្ឆិកា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់នៅទីក្រុង Sukchon ក្នុងខេត្ត South Phyongan ដែលស្ថិតនៅភាគខាងលិចរបស់ប្រទេស ។

ក្រោយមកកូរ៉េខាងជើងហាក់ស្ងប់ស្ងាត់ការបាញ់មីស៊ីលមួយរយៈផងដែរ ពោលបានអូសបន្លាយពេលរហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ទើបរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបង្ហាញសកម្មភាពសាជាថ្មី ។ នៅថ្ងៃនោះកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់ឆ្ពោះទៅកាន់ដែនទឹកភាគខាងកើតរបស់ខ្លួន ។

មួយថ្ងៃក្រោយមក ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប ICBM រយៈចម្ងាយឆ្ងាយមួយគ្រាប់ទៀតហោះឆ្ពោះទៅសមុទ្រជប៉ុន បន្ទាប់ពីទើបតែគំរាមឆ្លើយតបផ្នែកយោធាខ្លាំងក្លាទៅអាមេរិក ។

គួរបញ្ជាក់ថា ការបាញ់មីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើង កើតឡើងជាការឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធារួមគ្នារបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក៏ដូចជាគំរាមផ្នែកយោធាដ៏ខ្លាំងក្លាចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការបង្កើនវត្តមានសន្តិសុខរបស់ខ្លួននៅក្នុងតំបន់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម