ព័ត៌មានអន្ដរជាតិ
ព្រះចៅស៊ុលតង់ ព្រុយណេ ទ្រង់សរសើរ កម្ពុជា បែបណាខ្លះ ក្នុងនាមជា ប្រធានអាស៊ាន
ព្រះចៅស៊ុលតង់ Hassanal Bolkiah Mu’izzaddin Waddaulah ព្រះមហាក្សត្រនៃប្រទេសព្រុយណេ មានព្រះបន្ទូលថា ឆ្នាំ ២០២២ នេះគឺជាឆ្នាំដ៏ជោគជ័យ និងមានអត្ថន័យសម្រាប់ព្រះរាជាណាចក្រកម្ពុជា, ឥណ្ឌូណេស៊ី និងថៃ ដែលបានធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលធំៗ ។

ក្នុងកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC នៅទីក្រុងបាងកក ប្រទេសថៃ, ព្រះចៅស៊ុលតង់ Hassanal Bolkiah មានព្រះបន្ទូលថា ប្រទេសអាស៊ានចំនួន ៣ ដូចជា កម្ពុជា ថៃ ឥណ្ឌូណេស៊ី សុទ្ធតែទទួលជោគជ័យក្នុងការរៀបចំកិច្ចប្រជុំ APEC, កិច្ចប្រជុំកំពូល G20 ជាពិសេសគឺកម្ពុជាដែលជាប្រធានអាស៊ាន គឺទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ។

ព្រះចៅស៊ុលតង់ ទ្រង់បញ្ជាក់ទៀតថា ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបង្ហាញពីទស្សនវិស័យ និងការប្តេជ្ញាចិត្តរបស់អាស៊ាន ចំពោះគោលការណ៍ជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងលើសពីនេះទៀតសម្រាប់ស្ថាបត្យកម្មតំបន់ដែលរួមបញ្ចូល និងបើកចំហ ។

គួរបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ក៏ដូចជាកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ខណៈ G20 នៅឥណ្ឌូណេស៊ីរៀបចំឡើងកាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ហើយប្រទេសថៃជាម្ចាស់ផ្ទះកិច្ចប្រជុំ APEC ដែលរៀបចំឡើងថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកានៅទីក្រុងបាងកក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ ក្រៅពីជាព្រះមហាក្សត្រ ព្រះចៅស៊ុលតង់ ព្រុយណេ ទ្រង់កាន់តំណែងធំៗ ៤ ផ្សេងទៀត

-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?