ព័ត៌មានអន្ដរជាតិ
៥ ចំណុចគួរដឹង មុនយុគសម័យរបស់លោកស្រី Pelosi ដល់ទីបញ្ចប់
ការសម្រេចចិត្តរបស់លោកស្រី Nancy Pelosi ក្នុងការលាលែងពីតំណែងជាប្រធានសភារបស់គណបក្សប្រជាធិបតេយ្យ គឺជាពេលវេលាដ៏សំខាន់មួយនៅក្នុងនយោបាយទីក្រុងវ៉ាស៊ីនតោន ។
ការប្រកាសរបស់លោកស្រីក៏បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផដែរនៅទូទាំងសភាដែលលោកស្រីបានដឹកនាំគណបក្សរបស់លោកស្រីអស់រយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ ។
នេះគឺជាចំណុចគួរដឹងទាំង ៥ ខណៈសម័យកាលរបស់លោកស្រី Pelosi ត្រូវបានបញ្ចប់ ៖
ស្ត្រីម្នាក់គត់កាន់តំណែងប្រធានសភា
លោកស្រី Nancy Pelosi គឺជាឥស្សរជនប្រវត្តិសាស្ត្រមួយរូប និងបានក្លាយជាស្ត្រីជាប់ឆ្នោតដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក នៅពេលដែលលោកស្រីបានឡើងកាន់តំណែងជាប្រធានសភាក្នុងឆ្នាំ ២០០៧ បន្ទាប់មកបានបន្តភាពអស្ចារ្យនេះម្តងទៀតនៅឆ្នាំ ២០១៩ ។
សុន្ទរកថាបង្រួបបង្រួម
សុន្ទរកថាលាលែងពីតំណែងរបស់លោកស្រី Pelosi កាលពីថ្ងៃទី១៧ ខែវិច្ឆិកា បានបង្ហាញពីសាររួបរួម និងឧត្តមគតិខ្ពស់ ជាពិសេសសម្រាប់ព្រឹត្តិការណ៍នៅវិមាន Capitol និងថែមទាំងបានអំពាវនាវឲ្យឥស្សរជនសាធារណរដ្ឋល្បីៗ បង្កើតគោលការណ៍រួមគ្នាដើម្បីប្រទេសជាតិផងដែរ ។
ការផ្លាស់ប្តូរអ្នកដឹកនាំ
ការសម្រេចចិត្តរបស់លោកស្រី Pelosi គឺជាការត្រួសត្រាយផ្លូវសម្រាប់មនុស្សជំនាន់ថ្មីដើម្បីដឹកនាំក្នុងជួរគណបក្សប្រជាធិបតេយ្យ ។ ការលាលែងពីតំណែងរបស់លោកស្រី Pelosi រួមជាមួយនឹងតំណាងរាស្រ្តលោក Steny Hoyer និង James Clyburn បានធ្វើឲ្យមានការបែកបាក់ភាពជាអ្នកដឹកនាំរបស់អ្នកទាំងបីដែលខិតខំបង្កើតឡើងក្នុងរយៈពេល ២ ទសវត្សរ៍មកនេះ ។
ការបែងចែកសភា និងប្រទេស
ការបែងចែកសមាជិកក្នុងបក្សកាន់តែអាក្រក់ទៅៗ ក្នុងអំឡុងពេលនៃការកាន់តំណែងរបស់លោកស្រី Pelosi នៅវិមាន Capitol ។ សុន្ទរកថារបស់លោកស្រី Pelosi ពាក់ព័ន្ធនឹងវិមាន Capitol គឺបង្ហាញរូបភាពកាន់តែច្បាស់នៃការបែងចែកបក្សពួកនិយមដែលធ្វើឲ្យមានការញាំញីទាំងសភា និងប្រទេស ។
ការព្រមានអំពីលទ្ធិប្រជាធិបតេយ្យ
សុន្ទរកថារបស់លោកស្រី Pelosi មិនត្រឹមតែមិនវាយប្រហារទៅលើគណបក្សសាធារណរដ្ឋប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យគណបក្សប្រជាធិបតេយ្យមានការឈឺចាប់ផងដែរ ហើយវាគឺជាការប្រកែកយ៉ាងច្បាស់អំពីសារៈសំខាន់នៃការការពារគោលការណ៍គ្រឹះរបស់អាមេរិក ។
ប្រធានសភារូបនេះបាននិយាយថា “លទ្ធិប្រជាធិបតេយ្យរបស់អាមេរិកគឺអស្ចារ្យ ប៉ុន្តែវាមានភាពផុយស្រួយ ។ លទ្ធិប្រជាធិបតេយ្យគួរតែត្រូវបានការពារជារៀងរហូតពីកងកម្លាំងដែលចង់បំផ្លាញវា” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Hill
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត