Connect with us

ព័ត៌មានអន្ដរជាតិ

ធ្វើទស្សនកិច្ចលើកដំបូងនៅទីក្រុងកៀវ, លោក Sunak ប្រកាសកញ្ចប់ជំនួយ ៦០លានដុល្លារ ឲ្យអ៊ុយក្រែន 

បានផុស

នៅ

ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak កាលពីថ្ងៃសៅរ៍ទី១៩ខែវិច្ឆិកា បានប្តេជ្ញាថាប្រទេសរបស់លោកនឹងឈរនៅខាងទីក្រុងកៀវ រហូតដល់អ៊ុយក្រែនឈ្នះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sunak បាននិយាយក្នុងសន្និសីទកាសែតជាមួយលោកប្រធានាធិបតី Volodymyr Zelensky នៅទីក្រុងកៀវថា “ថ្ងៃនេះខ្ញុំមកទីនេះ ដើម្បីនិយាយថា ចក្រភពអង់គ្លេសនឹងបន្តឈរជាមួយអ្នក រហូតដល់អ៊ុយក្រែនទទួលបានសន្តិភាព និងសន្តិសុខដែលខ្លួនត្រូវការ និងសមនឹងទទួលបាន”។

ស្របពេលជាមួយគ្នានោះ មេដឹកនាំអង់គ្លេសរូបនេះ ក៏បានប្រកាសកញ្ចប់ជំនួយផ្នែកការពារដែនអាកាសថ្មីដែលមានតម្លៃ ៦០ លានដុល្លារផងដែរ។ លោក Sunak ​និយាយ​ថា កញ្ចប់​នោះ​រួម​មាន កាំភ្លើងយន្តបាញ់​យន្តហោះ ១២០ ដើម, រ៉ាដា និង​ឧបករណ៍​ប្រឆាំង​ដ្រូន។

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ទីក្រុងកៀវ សម្រាប់មេដឹកនាំអង់គ្លេសថ្មី ដែលប្រទេសរបស់ពួកគេគឺជាសម្ព័ន្ធមិត្តដ៏រឹងមាំ ចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមការវាយលុកកាលពីខែកុម្ភៈ។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នា លោក Zelensky បានសរសើរដំណើរទស្សនកិច្ចនេះថា មានអត្ថន័យ និងមានប្រយោជន៍សម្រាប់ប្រទេសទាំងពីរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Hindustan Times

ចុចអាន៖ ប៉ូឡូញ មានព័ស្តុតាងដែលថា មីស៊ីលធ្លាក់នៅទឹកដីខ្លួន គឺជារបស់ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម