ព័ត៌មានអន្ដរជាតិ
ប្រវត្តិសាស្រ្ត! ប្រទេសអ្នកមាន យល់ព្រមសងប្រទេសអ្នកក្រ ដែលខូចខាតដោយសារ អាកាសធាតុ
រដ្ឋាភិបាលមកពីជុំវិញពិភពលោក បានយល់ព្រមឲ្យប្រទេសអ្នកមាន ជួយបង់ប្រាក់ទៅឲ្យប្រទេសងាយរងគ្រោះ សម្រាប់ការខូចខាតដែលពួកគេកំពុងទទួលរងពីបម្រែបម្រួលអាកាសធាតុ។

នេះគឺជាកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្ត ដែលបានយកឈ្នះលើការតស៊ូរយៈពេលច្រើនទសវត្សរ៍របស់សហរដ្ឋអាមេរិក និងអឺរ៉ុប។
កិច្ចព្រមព្រៀងនេះ បានឈានដល់នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិរយៈពេល១៤ថ្ងៃក្នុងទីក្រុង Sharm El Sheikh នៃប្រទេសអេហ្ស៊ីប ហើយសេចក្តីប្រកាស បានបង្កឲ្យមានការអបអរសាទរយ៉ាងកងរំពងនៅក្នុងបន្ទប់ប្រជុំ។

សេចក្តីសម្រេចនេះ រួមបញ្ចូលទាំងការលាយបញ្ចូលគ្នានៃហិរញ្ញប្បទានរបស់រដ្ឋាភិបាល និងឯកជនដែលនឹងចូលទៅក្នុងមូលនិធិអាកាសធាតុ ក៏ដូចជាការទាមទាររបស់សហរដ្ឋអាមេរិក និងអឺរ៉ុបដែលឲ្យចិន និងប្រទេសមានប្រាក់ចំណូលមធ្យមផ្សេងទៀត ចូលរួមចំណែកផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Politico
ចុចអាន៖ អាកាសធាតុ សម្លាប់ប្រជាជនអឺរ៉ុប ១៤២,០០០នាក់ ក្នុងរយៈពេល៤០ឆ្នាំចុងក្រោយ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង