ព័ត៌មានអន្ដរជាតិ
ថៃបង្ហាញមុខអ្នកត្រូវឆ្នោតជាតិជាង៥៤លានបាត ផ្អើលប្រទេសថៃ
ប្រទេសថៃ៖កាលពីម្សិលមិញកាសែត ថៃរ៉ាត់បានចេញផ្សាយ និងបានបង្ហាញមុខប្រជាពលរដ្ឋថៃ ដែលបានក្លាយជាសេដ្ឋីតែមួយប៉ប្រិចភ្នែក បន្ទាប់ពីបានត្រូវឆ្នោតជាតិរង្វាន់ធំ រហូតដល់ ជាង៥៤លានបាត ដោយសារខ្មោចឪពុកដែលទើប និងស្លាប់ជាង១ខែ មកពន្យល់សុបិនប្រាប់។

ការភ្ញាក់ផ្អើលនេះ គឺម្ចាស់ពុំបានដឹងខ្លួនឡើយ ក្រោយពីឆ្នោតជាតិ បានចេញផ្សាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ រហូតដល់ក្រុមហ៊ុនឆ្នោត ទូរស័ព្ទមកប្រាប់ទើបបានដឹងថាខ្លួនត្រូវឆ្នោត ហើយក៏បានចាត់ចែងរៀបចំតុចិន ដើម្បីហៅអ្នកភូមិមកចូលរួមពិធីជប់លៀងតែម្តង។
លោកស្រី សិរី ដាវ អាយុ៤៦ឆ្នាំ រស់នៅឃុំគោកកូ ស្រុកមឿង ខេត្តឡុបបុរី ប្រទេសថៃ បាននិយាយថា ក្រោយពីលោកតាបានចែកឋានទៅកាលពីអំឡុងដើមខែតុលា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ លោកតាបានមកពន្យល់សុបិនឱ្យទិញឆ្នោតលេខ ៧៨៩ ។

លោកស្រីបានបន្តថា ចាប់តាំងពីពេលនោះមក លោកស្រីបានតាមរកទិញសន្លឹកឆ្នោតដែលខាងចុងមានលេខ ៧៨៩ ពីលើករួចមកហើយ តែមិនមានសំណាងត្រូវឡើយ។ លុះនៅថ្ងៃទី ១៦ ខែវិច្ឆិកា លោកស្រីបានទៅទិញឆ្នោតជាតិចំនួន ៨ សន្លឹក ដែលមានលេខ ១២១៧៨៩ ដូចគ្នាទាំងអស់ ហើយនៅពេលមកដល់ផ្ទះវិញ ដោយឃើញបងប្អូននៅក្បែរផ្ទះលក់ឆ្នោត មាន៣លេខខាងចុង ៧៨៩ ខ្លួនក៏បានទិញបន្ថែមមួយចំនួនទៀត រួចក៏មិនបានចាប់អារម្មណ៍ថា ឆ្នោតចេញលេខប៉ុន្មាននោះឡើយ។
លុះស្អែកឡើង ក្រុមហ៊ុនឆ្នោតជាតិបានទូរស័ព្ទមកប្រាប់លោកស្រីថា លោកស្រីបានត្រូវឆ្នោតរង្វាន់ធំចំនួន៨សន្លឹក ស្មើនឹង ៤៨ លានបាត ដោយក្រុមហ៊ុននឹងដឹកប្រាក់ទាំងនោះមកប្រគល់ឱ្យដល់ផ្ទះតែម្តង ពេលនោះហើយដែលលោកស្រីស្ទុះទៅយកឆ្នោត១សន្លឹកដែលលោកស្រីទិញ បងប្អូននៅក្បែរផ្ទះយកមកមើល ក៏ត្រូវរង្វាន់ធំដូចគ្នាដែរ ទើបមានការភ្ញាក់ផ្អើលពេលប្រទេសថៃតែម្តង។

ក្រុមហ៊ុនឆ្នោតជាតិបានបង្ហាញតួលេខទឹកប្រាក់សរុបដែលលោកស្រី សិរី ដាវ បានត្រូវឆ្នោតនៅពេលនេះ គឺ ៖ ត្រូវ រង្វាន់ទី១ ចំនួន ៨ សន្លឹក ស្មើនឹង ៤៨ លានបាត ត្រូវរង្វាន់១សន្លឹកដែលទិញក្បែរផ្ទះ ស្មើនឹង ៦ លានបាត ត្រូវរង្វាន់៣លេខ ខាងចុង ចំនួន៥សន្លឹក ស្មើនឹង ២ ម៉ឺនបាត
នឹងត្រូវរង្វាន់២លេខខាងចុង ចំនួន ៥ សន្លឹក ស្មើនឹង ១ ម៉ឺនបាត សរុបជាទឹកប្រាក់ទាំងអស់មានចំនួន ៥៤លាន និង៣ម៉ឺនបាត ដែលធ្វើឱ្យលោកស្រីក្លាយជាសេដ្ឋីភ្លាមៗតែម្តង ៕
អត្ថបទ៖ សោ និយមរ័ត្ន




-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត