Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក សរសើរ រុស្ស៊ី (មានវីដេអូ)

បានផុស

នៅ

កាលពីថ្ងៃអាទិត្យទី២០ខែវិច្ឆិកា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានសរសើរកងកម្លាំងប្រដាប់អាវុធ និងសព្វាវុធរបស់រុស្ស៊ី ប៉ុន្តែអះអាងថា ថ្វីបើដូច្នេះក្តី យោធាបែបនេះ ប្រហែលជាមិនអាចអនុញ្ញាតឲ្យទីក្រុងមូស្គូ ទទួលបានជ័យជម្នះក្នុងជម្លោះអ៊ុយក្រែននោះទេ។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Austin បាននិយាយក្នុងវេទិកាសន្តិសុខអន្តរជាតិ Halifax នៅប្រទេសកាណាដាថា “អ្នកដឹងទេ រុស្ស៊ីមានយោធាដ៏ធំ និងសព្វាវុធយ៉ាងសម្បើម ប៉ុន្តែនេះមិនបានជួយឲ្យពួកគេឈ្នះនៅក្នុងយុទ្ធនាការដ៏ឃោរឃៅបាននោះទេ”។

ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការពារជាតិរូបនេះ បានសរសើរប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden សម្រាប់ការប្រមូលផ្តុំប្រជាជាតិនៃសុច្ឆន្ទៈ ប្រឆាំងនឹងការប៉ុនប៉ងរបស់រុស្ស៊ី ក្នុងការប្រើកម្លាំងដើម្បីគូសព្រំដែនឡើងវិញ។

កងកម្លាំងប្រដាប់អាវុធរុស្ស៊ី

លោក Austin ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកនឹងឈរនៅខាងអ៊ុយក្រែន ដរាបណាជម្លោះនៅតែបន្ត។

ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា អង្គការណាតូ នឹងមិនត្រូវបានអូសទាញឲ្យចូលទៅក្នុងអ្វីដែលលោកពណ៌នាថាជា “វិបត្តិសន្តិសុខអឺរ៉ុបដ៏អាក្រក់បំផុត ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរនោះទេ ដរាបណាទីក្រុងមូស្គូ មិនវាយប្រហាររដ្ឋសមាជិកណាមួយរបស់ខ្លួន”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អង់គ្លេសព្រមានថា សព្វាវុធ ដែល បញ្ជូន ទៅ អ៊ុយក្រែន អាចធ្លាក់ដល់ដៃក្រុមភេរវករ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម