ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បញ្ជូនទាហានស៊ីឈ្នួល ២ ពាន់នាក់បន្ថែមទៀតទៅ អ៊ុយក្រែន
ក្រុមសិទ្ធិមនុស្សនិយាយថា រុស្ស៊ីបានបញ្ជូនទាហានស៊ីឈ្នួលប្រហែល ២,០០០ នាក់មកពីប្រទេសស៊ីរីទៅកាន់អ៊ុយក្រែន ដើម្បីបន្ថែមកម្លាំងក្នុងសង្គ្រាមលុកលុយរបស់ខ្លួន ។

ក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរីនិយាយថា ទាហានស៊ីឈ្នួលកំពុងធ្វើការជាចម្បងគាំទ្រផ្នែកដឹកជញ្ជូន និងបេសកកម្មផ្សេងទៀត នៅក្នុងតំបន់ដែលកាន់កាប់ដោយរុស្ស៊ីនៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ។
ក្រុមនេះនិយាយថា គិតត្រឹមខែមុន មនុស្សប្រហែល ៥០,០០០ នាក់នៅស៊ីរីបានចុះឈ្មោះដើម្បីប្រយុទ្ធឲ្យរុស្ស៊ី ។ ការចុះឈ្មោះបែបនេះបាននិងកំពុងធ្វើឡើងនៅក្នុងតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីស៊ីរី Bashar al-Assad ដែលគាំទ្រដោយរដ្ឋាភិបាលរុស្ស៊ី ។

ទន្ទឹមនោះ អ្នកជ្រើសរើសបុគ្គលិកនៅភាគខាងជើងនៃទីក្រុង Aleppo បានប្រាប់ប្រជាជនថាពួកគេអាចរកប្រាក់បាន ៣,០០០ ដុល្លារក្នុងមួយខែ ហើយអាចទទួលបានសញ្ជាតិរុស្ស៊ី ប្រសិនបើពួកគេចុះឈ្មោះទៅប្រយុទ្ធនៅអ៊ុយក្រែន ។
ស្របពេលជាមួយគ្នានេះ ស្ថាបនិក និងជានាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី លោក Rami Abdulrahman បាននិយាយថា កងកម្លាំងរុស្ស៊ីអាចបន្ថែមកម្លាំងទាំងនេះទៅកាន់ជួរមុខរបស់ពួកគេ និងផ្តោតលើការប្រយុទ្ធនឹងកងទ័ពអ៊ុយក្រែន ប្រសិនបើទាហានស៊ីឈ្នួលស៊ីរីចូលរួមគាំទ្រផ្នែកដឹកជញ្ជូន ។

ជាចុងក្រោយលោកបាននិយាយថា ទាហានស៊ីឈ្នួលស៊ីរីបន្ថែមទៀតអាចត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែន អាស្រ័យលើរបៀបដែលការឈ្លានពានកើតឡើង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន ថា លោក Zelensky កំពុងធ្វើឲ្យប្រជាជន អ៊ុយក្រែន រងទុក្ខវេទនា

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?