Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប គាំទ្រការបង្កើតច្រករបៀងដឹកជញ្ជូនឯករាជ្យនៅអាស៊ីកណ្តាល ដោយមិនបាច់ពឹង រុស្ស៊ី

បានផុស

នៅ

លោក Josep Borrell ប្រធាន​គោលនយោបាយ​ការបរទេស​របស់​សហភាព​អឺរ៉ុប និយាយថា ពេលនេះ អឹរ៉ុប​ កំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ីកណ្តាល ដែលទាក់ទងនឹងការផ្គត់ផ្គង់ថាមពល និងការកសាងច្រករបៀងដឹកជញ្ជូនថ្មី ដោយមិនចាំបាច់ពឹងលើរុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយបែបនេះ គឺនៅក្នុងសន្និសិទ្ធអីរ៉ុប-អាស៊ី ស្ដីអំពី Global Gateway ដើម្បីពិភាក្សាអំពីភាពជាដៃគូក្នុងតំបន់ និងវិធានការផ្សេងៗដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងអាស៊ីកណ្តាល ។

បន្ទាប់ពីដំណើរទស្សនកិច្ចនោះ លោកបានបង្ហោះសារថា ក្រៅពីរុស្ស៊ី ចិន ក៏ដើរតួនាទីយ៉ាងសំខាន់ផង ដែរនៅក្នុងតំបន់ ។ ការស្មើភាពគ្នា​ ច្បាស់ណាស់ថា​ តំបន់ គឺកំពុងតែសម្លឹងមើលការធ្វើពិពិធកម្មទំនាក់ ទំនងរបស់ខ្លួន ហើយអាស៊ី នឹងមើលឃើញសហភាពអឺរ៉ុប ជាដៃគូរជម្រើសល្អបំផុត ។

មិនតែប៉ុណ្ណោះ លោកចង្អុលបង្ហាញថា បណ្តាប្រទេសអាស៊ីកណ្តាលកំពុងអនុវត្តកម្មវិធីកំណែទម្រង់ផ្សេងៗ ហើយទំនាក់ទំនងក្នុងតំបន់កំពុងមានភាពប្រសើរ។​ ដូចនេះ អាស៊ីកណ្តាល និងអឺរ៉ុប ត្រូវតែបង្កើន​ទំនាក់ទំនង​ ឱ្យកាន់តែប្រសើរឡើង ដើម្បីទាញយកសក្ដានុពលផ្សេងៗដែលទាក់ទងនឹងការផ្គត់ផ្គង់ថាមពល វត្ថុធាតុដើមសំខាន់ៗ និងច្រករបៀងដឹកជញ្ជូនថ្មី។

លោក ក៏បានសង្កត់ធ្ងន់ទៀតថា សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់នៅអាស៊ីកណ្តាល ហើយបានវិនិយោគជាង ១០៣ ពាន់លានដុល្លារនៅក្នុងតំបន់ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Sputnik

ចុចអាន ៖ កូរ៉េខាងជើង ហៅមេ UN ថាជា អាយ៉ងអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម