ព័ត៌មានអន្ដរជាតិ
ជំរំមួយនៅឥណ្ឌូនេស៊ី បណ្តុះបណ្តាលរបៀបក្លាយជាភេរវករសម្លាប់មនុស្ស មួយខែបង់៦,០០០ដុល្លារ
ប៉ូលិសឥណ្ឌូនេស៊ីបានទម្លាយវីដេអូគួរឲ្យចាប់អារម្មណ៍បង្ហាញពីជំរំបណ្តុះបណ្តាលភេរវករមួយកន្លែងដែលនៅទីនោះ សមាជិកនៃក្រុមសកម្មជនបានរៀនពីរបៀបសម្លាប់មនុស្ស។
វីដេអូបណ្តុះបណ្តាលនេះត្រូវបានរកឃើញនៅលើកុំព្យូទ័រយួរដៃរបស់ជនសង្ស័យភេរវកម្មម្នាក់ដែលត្រូវបានចាប់ខ្លួននាពេលថ្មីៗ។

សមាជិកមួយចំនួននៃក្រុមសកម្មជន Jemaah Islamiyah ត្រូវបានចាប់ខ្លួននាពេលថ្មីៗដែលជាហេតុនាំឲ្យអាជ្ញាធរយល់កាន់តែច្បាស់អំពីក្រុមភេវកម្មនេះ។ ពួកគេបានបង្វឹកសមាជិកហើយបន្ទាប់មកបញ្ជូនទៅប្រយុទ្ធនៅក្នុងប្រទេសស៊ីរី។
វីដេអូនៃការបណ្តុះបណ្តាលដែលត្រូវបានថតក្នុងអំឡុងឆ្នាំ២០១៣ដល់២០១៨និងពាក់ព័ន្ធជាមួយអ្វីដែលគេពិពណ៌នាថាជាកងកម្លាំងពិសេស JI គឺត្រូវបានទម្លាយដោយប៉ូលិសឥណ្ឌូនេស៊ី។

វីដេអូនេះបង្ហាញពីវគ្គបណ្តុះបណ្តាលដោយប្រើអាវុធ ការចាប់ពង្រត់ ការប្រយុទ្ធនិងការហ្វឹកហាត់រាងកាយ។
វាកើតឡើងបន្ទាប់ពីការចាប់ខ្លួនមេដឹកនាំ JI ឈ្មោះ Aris Sumarsono ឬគេស្គាល់ថា Zulkarnaen កាលពីខែវិច្ឆិកា។ គាត់ស្ថិតក្នុងចំណោមអ្នកដែលបានរៀបចំការបំផ្ទុះគ្រាប់បែកនៅកោះបាលីឆ្នាំ២០០២។

អ្នកនាំពាក្យប៉ូលិសជាតិលោក Ahmad Ramadhan បាននិយាយថា ជំរំបណ្តុះបណ្តាលភេរវករនេះបាននិងកំពុងដំណើរការនៅទីតាំងចំនួន១២កន្លែង។ សកម្មជនមកពី៧ក្រុមត្រូវបានបណ្តុះបណ្តាល។
លោកបន្តថា ការបណ្តុះបណ្តាលក៏រួមមានលំហាត់ការពារខ្លួន ការហ្វឹកហាត់យោធានិងការស្ទាក់វាយប្រហារផងដែរ។
ក្រុមនីមួយៗមានអ្នកជ្រើសរើសរហូតដល់ទៅ១៥នាក់ហើយសមាជិកសរុបប្រមាណ៩៥នាក់បានបញ្ចប់វគ្គបណ្តុះបណ្តាលរួចទៅហើយ។

ពួកគេភាគច្រើនមានអាយុចន្លោះ១៩ដល់២៣ឆ្នាំហើយបន្ទាប់ពីចំណាយពេលប្រាំពីរខែនៅជំរំ ពួកគេត្រូវបានបញ្ជូនទៅកាន់ប្រទេសស៊ីរី។
អ្នកនាំពាក្យប៉ូលិសលោក Argo Yuwoni បានប្រាប់ឲ្យដឹងថា គ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកដែលត្រូវបានចាប់ខ្លួនឈ្មោះ Joko Priyono ឬគេស្គាល់ថា Karso បាននិយាយថា ការបណ្តុះបណ្តាលនេះត្រូវបង់ថ្លៃប្រហែល៦,០០០ដុល្លារក្នុង១ខែ។
បន្ទាប់មក ក្រុមនេះបានចំណាយប្រាក់ប្រហែល២៨,០០០ដុល្លារដើម្បីបញ្ជូនសិក្ខាកាមពី១០ទៅ១២នាក់ទៅប្រយុទ្ធនៅប្រទេស ស៊ីរី។
លោក Argo និយាយថា ប្រាក់ទាំងនេះបានមកពីសមាជិក JI។
Karso បានប្រាប់ប៉ូលិសថា ចំណុចស្នូលនៃការបណ្តុះបណ្តាលនេះគឺដើម្បីរៀបចំរកអ្នកដឹកនាំនាពេលអនាគតដែលយល់ច្បាស់ពីការពិតនៃក្រុមជីហាដ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ