ព័ត៌មានអន្ដរជាតិ
ការផ្ទុះភ្នំភ្លើងដ៏ធំ នៅក្នុងប្រទេសរុស្ស៊ី ជិតកើតឡើងហើយ (មានវីដេអូ)
អ្នកជំនាញភ្នំភ្លើងក្នុងតំបន់បានព្រមានថា ការផ្ទុះភ្នំភ្លើងដ៏ខ្លាំងក្លា ត្រូវបានគេរំពឹងថាជិតកើតឡើងហើយ នោក្នុងតំបន់ចុងបូព៌ា ប្រទេសរុស្ស៊ី។

ក្រុមអ្នកស្រាវជ្រាវនិយាយថា ភ្នំភ្លើងដ៏ធំបំផុតមួយក្នុងតំបន់ Kamchatka ឈ្មោះ Shiveluch បានបញ្ចេញសកម្មភាពកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Ria Novosti កាលពីថ្ងៃអាទិត្យទី២០ខែវិច្ឆិកា លោក Aleksey Ozerov នាយកវិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីនៅចុងបូព៌ានៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី បានព្រមានថា “មាត់ភ្នំភ្លើងកំពុងបញ្ចេញកម្តៅយ៉ាងខ្លាំង”។

លោក Ozerov កត់សម្គាល់ថា “នៅពេលយប់ មាត់ភ្នំភ្លើងបានបញ្ចេញពន្លឺ កម្អែកំពុងហូរចុះពីភ្នំភ្លើង ជាមួយសីតុណ្ហភាពកើនឡើងដល់ ១០០០អង្សាសេ។ សញ្ញាទាំងអស់នេះ ជាធម្មតាកើតឡើងមុនការផ្ទុះដ៏ខ្លាំងក្លា”។
ស្របពេលជាមួយគ្នានោះ ក្រុមអ្នកស្រាវជ្រាវភ្នំភ្លើង បានចេញការព្រមានអាកាសចរណ៍ “ពណ៌ទឹកក្រូច” នៅក្នុងតំបន់នេះ ហើយណែនាំប្រជាពលរដ្ឋ ឲ្យស្ថិតនៅចម្ងាយយ៉ាងតិច១៥គីឡូម៉ែត្រពីភ្នំភ្លើង ព្រោះការផ្ទុះដ៏ធំអាចកើតឡើងគ្រប់ពេល៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ផ្ទុះឆេះទីលានកណ្ដាលទីក្រុងរបស់ រុស្ស៊ី មានទាំងអ្នកស្លាប់ផងដែរ

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?