ព័ត៌មានអន្ដរជាតិ
រថយន្ត បុកគ្នាជាមួយ យន្តហោះ នៅ ប៉េរូ
មន្ត្រីប៉េរូបាននិយាយថា រថយន្តពន្លត់អគ្គិភ័យ បានបុកគ្នាជាមួយយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ LATAM នៅលើផ្លូវរត់ នៃអាកាសយានដ្ឋានអន្តរជាតិលីម៉ា កាលពីថ្ងៃសៅរ៍ទី១៩ខែវិច្ឆិកា។

យោងតាមអាជ្ញាធរបានឲ្យដឹងថា រថយន្តកំពុងចូលរួមក្នុងការហ្វឹកហ្វឺនពន្លត់អគ្គិភ័យនៅក្បែរនោះ ហើយបានបើកចូលទៅក្នុងផ្លូវរត់ដោយគ្មានការអនុញ្ញាត។
ជើងហោះហើរ LA2213 ដែលដំណើរការជាមួយយន្តហោះ Airbus A320neo កំពុងហោះចេញពីអាកាសយានដ្ឋានរបស់ទីក្រុង លីម៉ា ឆ្ពោះទៅកាន់ទីក្រុង Juliaca ភាគខាងត្បូងប្រទេសប៉េរូ នៅពេលរថយន្តបើកចូលទៅក្នុងផ្លូវរត់ ហើយបុកស្លាបយន្តហោះ។

មានអ្នកដំណើរចំនួន១០២នាក់ និងក្រុមការងារអាកាសយានិក៦នាក់ នៅលើយន្តហោះនោះ។ ផ្នែកខ្លះនៃយន្តហោះបានឆាបឆេះ ប៉ុន្តែគ្មានក្រុមការងារអាកាសយានិក ឬអ្នកដំណើរណាម្នាក់រងរបួសនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកពន្លត់អគ្គិភ័យរបស់អាកាសយានដ្ឋានពីរនាក់ នៅក្នុងរថយន្តបានបាត់បង់ជីវិត និងម្នាក់ទៀតរងរបួស។
ការិយាល័យរដ្ឋអាជ្ញា កំពុងស៊ើបអង្កេតលើករណីគ្រោះថ្នាក់នេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ 9news

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?