Connect with us

ព័ត៌មានអន្ដរជាតិ

តួកគី អាចវាយប្រហារ ស៊ីរី តាមផ្លូវគោកវិញម្ដង ក្រោយសម្រេចប្រតិបត្តិការ​តាមអាកាស

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរបស់តួកគីបានរាយការណ៍ថា ការជោគជ័យវាយប្រហារតាមផ្លូវអាកាសលើក្រុមឃឺដនៅទឹកដីស៊ីរី អាចជាជំហ៊ានដំបូងឲ្យប្រទេសតួកគីឆ្ពោះទៅរកប្រតិបត្តិការតាមផ្លូវគោកផ្ទាល់តែម្ដង ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រព័ន្ធផ្សព្វផ្សាយឃឺដផ្សាយថា ប្រទេសតួកគីបានបើកការវាយប្រហារតាមអាកាសម្តងទៀតប្រឆាំងនឹងទីក្រុង Kobani ភាគខាងជើងប្រទេសស៊ីរី ។

ដោយឡែកកាលពីថ្ងៃចន្ទកាសែតតួកគីរាយការណ៍ថា គោលដៅភេរវករចំនួន ៨៩ ត្រូវបានកម្ទេច អំឡុងពេលប្រតិបត្តិការផ្លូវអាកាសនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ហើយមេដឹកនាំ PKK ជាច្រើនត្រូវបានបោសសម្អាត ។

ចំណែកបើតាមក្រុមប្រឆាំងភេរវកម្មឃឺដ (CTG) បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារជាង ២៥ លើកទៅលើទីតាំងរបស់ក្រុមប្រដាប់អាវុធឃឺដនៅក្នុងប្រទេសអ៊ីរ៉ាក់ និងនៅភាគខាងជើងប្រទេសស៊ីរី បានសម្លាប់ក្រុមសកម្មប្រយុទ្ធ​ YPG ចំនួន ៣២ នាក់ ។

ស្របពេលជាមួយគ្នានេះ យោងតាមក្រសួងការពារជាតិរបស់ប្រទេសតួកគីបានឲ្យដឹងដែរថា ប្រតិបត្តិការផ្លូវអាកាសសំដៅទៅលើ YPG ត្រូវបានអនុវត្តស្របតាមសិទ្ធិស្វ័យការពារក្រោមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ។

ទន្ទឹមនោះ ប្រតិបត្តិការនេះត្រូវបានចាត់ទុកថាជាជំហ៊ានដំបូងមួយ ដែលអាចឲ្យតួកគី ឆ្ពោះទៅរកប្រតិបត្តិការនៅលើដីគោកក្នុងប្រទេសស៊ីរីដោយផ្ទាល់ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Sputnik

ចុចអាន ៖ អាមេរិក ញាប់ដៃញាប់ជើងរកការអភិវឌ្ឍអាវុធល្បឿនលឿនជាងសំឡេង ទុកប្រជែងចិន និងរុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម