ព័ត៌មានអន្ដរជាតិ
WHO ព្រមានថា ប្រជាជនអ៊ុយក្រែន ត្រូវប្រឈមមុខនឹងរដូវរងា ដែលគំរាមកំហែងដល់អាយុជីវិត (មានវីដេអូ)
នៅថ្ងៃអង្គារទី២២ខែវិច្ឆិកានេះ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា មនុស្សរាប់លាននាក់ក្នុងប្រទេសអ៊ុយក្រែន ត្រូវប្រឈមមុខនឹងរដូវរងាដែលគំរាមកំហែងដល់អាយុជីវិតនៅឆ្នាំនេះ ខណៈរុស្ស៊ី នៅតែបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ រុស្ស៊ីបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលជាមួយនឹងការវាយប្រហារដោយមីស៊ីល រួមទាំងស្ថានីយទឹកស្អាត និងអគ្គិសនីផងដែរ ដោយធ្វើឲ្យផ្ទះសម្បែងទូទាំងប្រទេសគ្មានថាមពលប្រើប្រាស់ ខណៈរដូវរងាបានឈានចូលមកដល់។
លោក Hans Henri Pluge នាយកប្រចាំតំបន់នៅអឺរ៉ុបរបស់ WHO បាននិយាយថា “ពាក់កណ្តាលនៃហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ត្រូវខូចខាត ឬបំផ្លាញ។ នេះបានជះឥទ្ធិពលលើប្រព័ន្ធសុខាភិបាល និងសុខភាពប្រជាជនរួចទៅហើយ”។

លោកបានព្រមានក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង កៀវ ថា “រដូវរងានេះនឹងពាក់ព័ន្ធជាមួយការរស់រានមានជីវិត។ បច្ចុប្បន្ន ប្រជាជនអ៊ុយក្រែន ១០ លាននាក់ គ្មានថាមពល”។
WHO បានព្យាករថា ប្រជាជនអ៊ុយក្រែនរហូតដល់ទៅ៣លាននាក់ អាចចាកចេញពីផ្ទះរបស់ពួកគេដើម្បីស្វែងរកកន្លែងកក់ក្តៅ និងសុវត្ថិភាព ខណៈសីតុណ្ហភាពត្រូវបានគេព្យាករថា នឹងធ្លាក់ចុះដល់ -២០ អង្សាសេ នៅក្នុងតំបន់មួយចំនួននៃប្រទេស។

WHO បានកត់ត្រាការវាយប្រហារជាង ៧០០ លើកលើហេដ្ឋារចនាសម្ព័ន្ធសុខភាព ចាប់តាំងពីការលុកលុយរបស់រុស្ស៊ី ចាប់ផ្តើមនៅចុងខែកុម្ភៈ។
កាលពីសប្តាហ៍មុន រុស្ស៊ីបានវាយប្រហារទៅលើស្ថានីយថាមពលបន្ថែមទៀត នៅក្នុងការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំបំផុតមួយ ចាប់តាំងពីផ្ទុះសង្គ្រាម៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ អង់គ្លេសព្រមានថា សព្វាវុធ ដែល បញ្ជូន ទៅ អ៊ុយក្រែន អាចធ្លាក់ដល់ដៃក្រុមភេរវករ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ