Connect with us

ព័ត៌មានអន្ដរជាតិ

សកម្មប្រយុទ្ធឃឺដបាញ់គ្រាប់រ៉ុកកែតទៅ តួកគី វិញ ស្លាប់ និងរបួសច្រើននាក់

បានផុស

នៅ

ក្រុមសកម្មប្រយុទ្ធឃឺដនៅភាគខាងជើងប្រទេសស៊ីរីបានបាញ់គ្រាប់រ៉ុកកែតឆ្លងព្រំដែនចូលទៅក្នុងភាគខាងត្បូងប្រទេសតួកគីដោយសម្លាប់មនុស្ស ២ នាក់ និងរបួស ១៩ នាក់ ដែលជាការឆ្លើយតបលើតួកគី ក្រោយការវាយប្រហារមកលើពួកគេនៅក្នុងទឹកដីស៊ីរី និងអ៊ីរ៉ាក់ កាលពីសប្តាហ៍មុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃចន្ទគ្រាប់រ៉ុកកែត និងគ្រាប់កាំភ្លើងត្បាល់របស់ជនជាតិឃឺដ បានវាយប្រហារផ្ទះ និងសាលារៀនមួយកន្លែងក្នុងទីក្រុង Karkamis ព្រំដែនតួកគី ដោយជំរុញឲ្យតួកគីឆ្លើយតបទៅវិញដោយការបាញ់កាំភ្លើងធំ ។

ខណៈនេះផងដែរ  គណបក្សពលករឃឺដ ឬ PKK  ត្រូវបានក្រុងអង់ការ៉ាកំពុងស្តីបន្ទោសជាខ្លាំងចំពោះការទម្លាក់គ្រាប់បែកដែលបានសម្លាប់មនុស្ស ៦ នាក់ និង ៨១ នាក់ផ្សេងទៀតរងរបួសនៅក្នុងប្រទេសតួកគី ។

ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយតួកគី ប្រធានាធិបតីលោក​ Recep Tayyip Erdogan និយាយថា ជាការឆ្លើយតប លោកមិនត្រឹមតែ ធ្វើការវាយប្រហារតាមផ្លូវអាកាសនោះទេ គឺតួកគី អាចនឹងប្រតិបត្តិការវាយប្រហារតាមផ្លូវគោកថែមទៀតផងដែរ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ NHK

ចុចអាន ៖ តួកគី អាចវាយប្រហារ ស៊ីរី តាមផ្លូវគោកវិញម្ដង ក្រោយសម្រេចប្រតិបត្តិការ តាមអាកាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

បាតុ​ភូត​​ខ្យល់កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ផ្ទះច្រើន​ខ្នង ​និង​របួស​មនុស្ស​​នៅ​ខេត្ត​សៀមរាប​

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ខណៈតុលាការធម្មនុញ្ញ​​ជិត​ប្រកាស​សាលក្រម​ ប្រជាជន​កូរ៉េខាងត្បូង​ចេញតវ៉ា​​ទាមទារ​

KPT+១០ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម