Connect with us

ព័ត៌មានអន្ដរជាតិ

ឆេះរោងចក្រនៅ ចិន ស្លាប់មនុស្ស ៣៨នាក់ (មានវីដេអូ)

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ People’s Daily បានរាយការណ៍នៅថ្ងៃអង្គារទី២២ខែវិច្ឆិកានេះថា អគ្គិភ័យនៅរោងចក្រមួយក្នុងទីក្រុង Anyang នៃខេត្ត Henan ប្រទេសចិន បានសម្លាប់មនុស្សចំនួន៣៨នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គិភ័យបានចាប់ផ្តើមនៅម៉ោង ១៦:២២ នាទី (ម៉ោងក្នុងស្រុក) កាលពីថ្ងៃចន្ទនៅរោងចក្រ Kaixinda Trading ក្នុងតំបន់ផលិតឧបករណ៍បច្ចេកវិទ្យាខ្ពស់របស់ទីក្រុង ហើយត្រូវបានពន្លត់ទាំងស្រុងនៅម៉ោង១១យប់។ នេះបើយោងតាមការចេញផ្សាយរបស់រដ្ឋាភិបាលក្នុងតំបន់។

សេចក្តី​ជូន​ដំណឹង​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ប៉ូលិស​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់។

មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដោយរង​របួស​ស្រាល៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ Update៖ អគ្គិភ័យឆេះផ្ទះពលរដ្ឋនៅសង្កាត់ស្វាយប៉ាកព្រឹកមិញអស់៦ខ្នង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម