Connect with us

ព័ត៌មានអន្ដរជាតិ

មន្ទីរបញ្ចកោណ ចេញសេចក្តីថ្លែងការណ៍ ក្រោយជំនួបរវាងលោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិចិន នៅ កម្ពុជា

បានផុស

នៅ

នៅថ្ងៃអង្គារទី២២ខែវិច្ឆិកានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd J. Austin III បានជួបជាមួយនាយឧត្តមសេនីយ៍ Wei Fenghe រដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក នៅខេត្តសៀមរាប ប្រទេសកម្ពុជា។

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd J. Austin III

ក្នុងសេចក្តីថ្លែងការណ៍ដែលចេញដោយមន្ទីរបញ្ចកោណ, លោក Austin និងលោក Wei បានពិភាក្សាគ្នាអំពីទំនាក់ទំនងការពារជាតិអាមេរិក-ចិន និងបញ្ហាសន្តិសុខក្នុងតំបន់ ព្រមទាំងពិភពលោក។ លោក Austin បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការគ្រប់គ្រងការប្រកួតប្រជែង ប្រកបដោយភាពទំនួលខុសត្រូវ និងរក្សាទំនាក់ទំនងឲ្យបើកចំហ។

លោក Austin ក៏បានពិភាក្សាផងដែរ អំពីសារសំខាន់នៃកិច្ចសន្ទនា ស្តីពីការកាត់បន្ថយហានិភ័យជាយុទ្ធសាស្រ្ត ការកែលម្អទំនាក់ទំនងដែលមានវិបត្តិ និងការលើកកម្ពស់សុវត្ថិភាពប្រតិបត្តិការ។

ស្របពេលជាមួយគ្នានោះ លោក​បាន​លើក​ឡើង​ពី​ក្តី​ព្រួយ​បារម្ភ ​អំពី​អាកប្បកិរិយាដ៏​គ្រោះថ្នាក់​ដែល​បង្ហាញ​ដោយ​យន្តហោះរបស់កងទ័ពរំដោះប្រជាជន នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​បង្កើន​ហានិភ័យ​នៃ​គ្រោះថ្នាក់។ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកនឹងបន្តហោះហើរ ធ្វើនាវាចរណ៍ និងប្រតិបត្តិការគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត។

រដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក Wei Fenghe
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ លោក Austin បានពិភាក្សាអំពីសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ហើយបានគូសបញ្ជាក់ពីរបៀបដែលទាំងសហរដ្ឋអាមេរិក និងចិន ប្រឆាំងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ឬការគំរាមកំហែងក្នុងការប្រើប្រាស់នុយក្លេអ៊ែរ។

លោក Austin ក៏បានសម្តែងក្តីព្រួយបារម្ភផងដែរ អំពីការបង្កហេតុនាពេលថ្មីៗនេះពីសំណាក់ប្រទេសកូរ៉េខាងជើង និងបានអំពាវនាវឲ្យចិន អនុវត្តយ៉ាងពេញលេញនូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានស្រាប់ ទាក់ទងនឹងកម្មវិធីអាវុធខុសច្បាប់របស់កូរ៉េខាងជើង។

រដ្ឋមន្ត្រីការពារជាតិអាមេរិក បានរំលឹកឡើងវិញថា ទីក្រុងវ៉ាស៊ីនតោន នៅតែប្តេជ្ញាចិត្តចំពោះគោលនយោបាយចិនតែមួយដ៏យូរអង្វែង ដែលត្រូវបានដឹកនាំដោយច្បាប់ទំនាក់ទំនងតៃវ៉ាន់, សេចក្តីថ្លែងការណ៍រួមបីសហរដ្ឋអាមេរិក-ចិន និងការធានាគោលការណ៍៦ចំណុច៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ ក្រសួងការពារជាតិអាមេរិក

ចុចអាន៖ អាមេរិក ឲ្យ ចិន ឈប់បង្កអស្ថិរភាពបន្ថែមទៀតលើ តៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម