ព័ត៌មានអន្ដរជាតិ
តុលាការកំពូលថៃចេញដីកាចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់
តុលាការកំពូលផ្នែកព្រហ្មទណ្ឌសម្រាប់អ្នកកាន់មុខតំណែងនយោបាយថៃ បានចេញដីកាចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ពីបទប្រើអំណាចក្នុងការផ្ទេរតួនាទីមន្ត្រីសាធារណៈ អតីតលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិម្នាក់ បន្ទាប់ពីតុលាការបានកំណត់ពេលសវនាការលើកដំបូងដើម្បីផ្តល់សក្ខីកម្ម ប៉ុន្តែត្រូវបានលោកស្រីគេចវេសមិនមកបង្ហាញខ្លួននៅតុលាការតាមការកំណត់។

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ តុលាការកំពូលផ្នែកព្រហ្មទណ្ឌសម្រាប់អ្នកកាន់មុខតំណែងនយោបាយ បានកំណត់ពេលបើកសវនាការលើកដំបូង ដើម្បីពិនិត្យលើសក្ខីកម្មរបស់ចុងចោទ គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រី ជាប់ចោទក្នុងបទឧក្រិដ្ឋក្រោមហេតុផលថា មន្ត្រីអនុវត្តន៍ច្បាប់ធ្វេសប្រហែសក្នុងការបំពេញតួនាទី បង្កការខូចខាតដល់នរណាម្នាក់ និងបំពេញតួនាទីដោយមិនត្រឹមត្រូវតាមមាត្រា ១៥៧នៃក្រមព្រហ្មទណ្ឌ។
ពាក់ព័ន្ធករណីនេះ គឺកាលពីខែកញ្ញា ឆ្នាំ២០១១ ក្នុងខណៈពេលដែលលោកស្រី យីងឡាក់ កំពុងកាន់តំណែងជានាយករដ្ឋមន្ត្រី និងបក្ខពួក បានប្រើអំណាចដោយមិនត្រឹមត្រូវក្នុងការផ្ទេរតួនាទីរបស់មន្ត្រីសាធារណៈម្នាក់ គឺលោក ថ្វីន ប្លៀនស៊ី (Tawil Pliensri) ពីអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិនៅពេលនោះ ឱ្យទៅកាន់តំណែងជាទីប្រឹក្សានាយករដ្ឋមន្ត្រីដោយមិនត្រឹមត្រូវ ដោយអគ្គមេធាវីបានយកសំណុំរឿងនេះទៅដាក់ប្តឹងនៅតុលាការកំពូលនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។ ហើយកាលពីថ្ងៃទី២១ ខែកញ្ញាកន្លងទៅ ក្រុមចៅក្រម តុលាការកំពូលបានពិចារណានិងចេញដីកាសម្រេចបិទសំណុំរឿងនេះទុកដើម្បីពិចារណាតាមច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌសម្រាប់អ្នកកាន់មុខតំណែងនយោបាយ និងបានប្រកាសកំណត់ពេលសវនាការលើកដំបូងនៅថ្ងៃនេះ (ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២) ពោលគឺចេញដីកាចាប់ខ្លួន៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ naewna
ចុចអាន៖ មីយ៉ាន់ម៉ា មិនត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំប្រមុខការពារជាតិ អាស៊ាន នៅ កម្ពុជា ឡើយ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ