ព័ត៌មានអន្ដរជាតិ
ប្រមុខ UN៖ វោហាសាស្ត្រគ្រោះថ្នាក់ កំពុងជំរុញឲ្យមានភាពតានតឹង នុយក្លេអ៊ែរ (មានវីដេអូ)
នៅថ្ងៃពុធទី២៣ខែវិច្ឆិកានេះ ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានប្រឆាំងនឹង “វោហាសាស្ត្រគ្រោះថ្នាក់” ដែលជំរុញឲ្យមានភាពតានតឹងក្នុងចំណោមគូប្រជែងប្រដាប់អាវុធនុយក្លេអ៊ែរ។
លោក Guterres បានប្រាប់សន្និសីទមួយក្នុងប្រទេសម៉ារ៉ុកថា “ការបែកបាក់គ្នាកាន់តែខ្លាំង កំពុងគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខពិភពលោក ដែលបង្កឲ្យមានការប្រឈមមុខគ្នាថ្មី និងធ្វើឲ្យកាន់តែលំបាកក្នុងការដោះស្រាយជម្លោះចាស់ៗ”។
លោកព្រមានថា “វោហាសាស្ត្រគ្រោះថ្នាក់ កំពុងបង្កើនភាពតានតឹងនុយក្លេអ៊ែរ។ ក្នុងពេលជាមួយគ្នានេះ ពួកយើងកំពុងស្ថិតនៅជិតគែមអាកាសធាតុដ៏គ្រោះថ្នាក់ ខណៈពាក្យសម្តីស្អប់ខ្ពើម និងព័ត៌មានមិនពិត កំពុងរីករាលដាល”។
លោកនិយាយបែបនេះ ចំពេលសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ជិតឈានដល់ខែទីដប់ ទាំងដែលគ្មានសញ្ញានៃទីបញ្ចប់ និងបង្កភាពភ័យខ្លាចនុយក្លេអ៊ែរកាន់តែខ្លាំង។
លោក Guterres បានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំ នៃសម្ព័ន្ធភាពស៊ីវិល័យ របស់អង្គការសហប្រជាជាតិ។ វាជាលើកទីមួយហើយ ដែលក្រុមនេះបានជួបប្រជុំនៅលើទឹកដីនៃទ្វីបអាហ្វ្រិក។
នៅក្នុងសេចក្តីប្រកាសដែលអនុម័តកាលពីយប់ថ្ងៃអង្គារ កិច្ចប្រជុំនេះបានថ្កោលទោស ការតស៊ូមតិនៃភាពស្អប់ខ្ពើមណាមួយ ដែលបង្កើតជាការញុះញង់ឲ្យមានការរើសអើង អរិភាព ឬអំពើហិង្សា។
កិច្ចប្រជុំនេះក៏បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងផងដែរ អំពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានថ្មី ក្នុងគោលបំណងផ្ទុយពីការគោរពតម្លៃមនុស្ស ភាពជាអ្នកជិតខាងល្អ សមភាព ការមិនរើសអើង និងការគោរពចំពោះអ្នកដ៏ទៃ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា