Connect with us

ព័ត៌មានអន្ដរជាតិ

ប្អូនស្រីលោក គីម ជុងអ៊ុន ថ្កោលទោសកិច្ចប្រជុំ UNSC លើការបាញ់មីស៊ីល​របស់ កូរ៉េខាងជើង

បានផុស

នៅ

ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានថ្កោលទោសសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលបានរិះគន់ការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ចុងក្រោយរបស់ទីក្រុងព្យុងយ៉ាងកាលពីពេលថ្មីៗនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី គីម យូជុង បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ បន្ទាប់ពីសមាជិកក្រុមប្រឹក្សាបានប្រមូលផ្តុំគ្នាសម្រាប់កិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធនឹងការបាញ់មីស៊ីល ICBM របស់កូរ៉េខាងជើងកាលពីថ្ងៃមុនថា សមាជិកក្រុមប្រឹក្សាមួយចំនួនបានចេញសេចក្តីថ្លែងការណ៍រួម ក្រោមគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក ។

សហរដ្ឋអាមេរិក និងប្រទេសសមាជិកមួយចំនួនផ្សេងទៀត បានពិភាក្សាគ្នាអំពីរបៀបឆ្លើយតបទៅនឹងការបាញ់បង្ហោះមីស៊ីល Hwasong-17 របស់កូរ៉េខាងជើងកាលពីថ្ងៃសុក្រ ហើយបានចាត់ទុកការបាញ់បង្ហោះនោះ ថាជាការរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ។

លោកស្រីបាននិយាយថា រដ្ឋាភិបាលកូរ៉េខាងជើង ថ្កោលទោសយ៉ាងដាច់អហង្ការ ហើយបានចាត់ថាជា “សកម្មភាពគឃ្លើន” និង “ញុះញង់នយោបាយធ្ងន់ធ្ងរ” ។ លោកស្រីបញ្ជាក់​ថា ទង្វើ​ទាំងនេះ​នឹង​ជំរុញ​ឲ្យស្ថានការណ៍​នៅឧបទ្វីប​កូរ៉េ​ ឈាន​ដល់​ដំណាក់កាលវិបត្តិ​ថ្មីផងដែរ ។

ប្អូនស្រីលោក គីម បានសង្កត់ធ្ងន់ថា “យើងនឹងមិនអត់ឱនឲ្យនរណាម្នាក់ដែលបង្កាច់បង្ខូចការអនុវត្តសិទ្ធិការពារខ្លួនរបស់យើង ដើម្បីការពារសន្តិសុខប្រទេសជាតិនោះទេ ហើយយើងនឹងចាត់វិធានការប្រឆាំងដ៏តឹងតែងបំផុតរហូតដល់ទីបញ្ចប់” ។

ជាចុងក្រោយលោកស្រីបានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកប្រកាន់ខ្ជាប់នូវគោលនយោបាយប្រឆាំងកូរ៉េខាងជើងនោះ ទីក្រុងវ៉ាស៊ីនតោននឹងប្រឈមមុខនឹងវិបត្តិសន្តិសុខកាន់តែធ្ងន់ធ្ងរផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ក្រោយនាំកូនស្រីទៅមើលការបាញ់មីស៊ីលហើយ តើលោក គីម ជុងអ៊ុន មានកូនប៉ុន្មាននាក់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម