ព័ត៌មានអន្ដរជាតិ
អង់គ្លេស ប្រកាសផ្តល់ឧទ្ធម្ភាគចក្រ Sea King ឲ្យអ៊ុយក្រែន ជាលើកដំបូង (មានវីដេអូ)
ក្រសួងការពារជាតិអង់គ្លេសបានប្រកាសថា ទីក្រុងឡុងដ៍ នឹងបញ្ជូនឧទ្ធម្ភាគចក្រទៅកាន់ប្រទេសអ៊ុយក្រែនជាលើកដំបូង ចាប់តាំងពីសង្គ្រាមផ្ទុះឡើង។
រដ្ឋមន្ត្រីការពារជាតិ Ben Wallace បាននិយាយថា វានឹងក្លាយជាឧទ្ធម្ភាគចក្រលើកដំបូង ដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសហែកហួរដោយសង្រ្គាម ចាប់តាំងពីការលុកលុយរបស់រុស្ស៊ី។
យោងតាម BBC, ឧទ្ធម្ភាគចក្រ Sea King ចំនួនបីគ្រឿង នឹងត្រូវបានផ្តល់ជូន។
លោក Wallace បានធ្វើសេចក្តីប្រកាសនេះចេញពីទីក្រុង អូស្លូ ជាកន្លែងដែលលោកកំពុងជួបសម្ព័ន្ធមិត្ត ដើម្បីពិភាក្សាអំពីការគាំទ្រផ្នែកយោធាជាបន្ត សម្រាប់ទីក្រុង កៀវ។ លោកបន្ថែមថា ចក្រភពអង់គ្លេសក៏នឹងបញ្ជូនគ្រាប់កាំភ្លើងធំចំនួន ១០ ០០០ គ្រាប់បន្ថែមទៀតផងដែរ។
ក្នុងអំឡុងដំណើរទស្សនកិច្ចទៅប្រទេសន័រវែស លោក Wallace និយាយថា “ការគាំទ្ររបស់យើងចំពោះអ៊ុយក្រែនគឺមិនប្រែប្រួលឡើយ។ គ្រាប់កាំភ្លើងធំបន្ថែមទាំងនេះ នឹងជួយអ៊ុយក្រែនក្នុងការការពារទឹកដីដែលខ្លួនដណ្តើមយកមកវិញពីរុស្ស៊ី នារយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ”។
ក្រសួងការពារជាតិប្រកាសថា កងទ័ពជើងទឹកអង់គ្លេស បានផ្តល់ការហ្វឹកហ្វឺនរយៈពេលប្រាំមួយសប្តាហ៍ដល់កងកម្លាំងប្រដាប់អាវុធ និងវិស្វករអ៊ុយក្រែន ក្នុងការប្រតិបត្តិការឧទ្ធម្ភាគចក្រ Sea King។
គួរបញ្ជាក់ថា ការគាំទ្រថ្មីនេះ ធ្វើឡើងបន្ទាប់ពីអង់គ្លេសប្ដេជ្ញាចិត្ត ផ្តល់មីស៊ីលបាញ់ពីដីទៅអាកាសចំនួន១០០០គ្រាប់ និងកាំភ្លើងប្រឆាំងយន្តហោះចំនួន ១២៥ដើម៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ីព្រមានថា អង់គ្លេស លូកដៃជ្រៅពេកហើយ ក្នុងសង្គ្រាមអ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា