ព័ត៌មានអន្ដរជាតិ
ការវាយប្រហារអាកាសរបស់រុស្ស៊ី កាត់ផ្តាច់ចរន្តអគ្គិសនីនៅអ៊ុយក្រែន និងប្រទេសជិតខាង (មានវីដេអូ)
លោកប្រធានាធិបតី Volodymyr Zelensky បានចោទប្រកាន់រុស្ស៊ីពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បន្ទាប់ពីការទម្លាក់គ្រាប់បែកបណ្តាលឲ្យដាច់ភ្លើងនៅទូទាំងប្រទេសអ៊ុយក្រែន។

ជនស៊ីវិល៦នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ហើយក្រុមមន្ត្រីត្រូវបង្ខំចិត្តបិទម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ៣ដោយសារតែការដាច់ចរន្តអគ្គិសនី។
ស្របពេលជាមួយគ្នានោះ ប្រទេសម៉ុលដាវី ដែលស្ថិតនៅជិតខាងអ៊ុយក្រែន ក៏ជួបប្រទះនឹងការដាច់ភ្លើងដែរ។

ខណៈរដូវរងាចូលមកដល់ ទីក្រុងមូស្គូ បានបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។
ក្រុមមន្ត្រីនិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ទៅលើស្ថានីយថាមពល បានបណ្តាលឲ្យមានការខូចខាតយ៉ាងធំធេង ហើយធ្វើឲ្យបណ្តាញអគ្គិសនីជាងពាក់កណ្តាលរបស់ប្រទេសនេះ ត្រូវការការជួសជុល។

កាលពីថ្ងៃពុធទី២៣ខែវិច្ឆិកា ស៊ីរ៉ែនព្រមានអំពីការវាយឆ្មក់តាមអាកាស បានបន្លឺឡើងនៅទូទាំងប្រទេសអ៊ុយក្រែន អមដោយរបាយការណ៍នៃការផ្ទុះនៅទីតាំងមួយចំនួន រួមទាំងក្នុងរដ្ឋធានី កៀវ និងនៅទីក្រុងភាគខាងលិច Lviv ផងដែរ។
សេវាសង្គ្រោះបន្ទាន់និយាយថា នៅក្នុងតំបន់ Zaporizhzhia ភាគខាងត្បូង ទារកទើបនឹងកើតម្នាក់បានស្លាប់ នៅពេលមីស៊ីលវាយប្រហារមណ្ឌលសម្ភព។

លោកឧត្តមសេនីយ៍ Valeriy Zaluzhniy មេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយថា មីស៊ីលចំនួន ៦៧ គ្រាប់ត្រូវបានដោយទីក្រុងមូស្គូ ហើយប្រព័ន្ធការពារដែនអាកាស អាចស្ទាក់ចាប់បានដោយជោគជ័យនូវមីស៊ីលចំនួន ៥១គ្រាប់។
ប៉ុន្តែការវាយប្រហារនេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស។

នៅទីក្រុងកៀវ, ផ្នែកខ្លះនៃទីក្រុងនេះត្រូវគ្មានទឹក និងថាមពលប្រើប្រាស់ទាំងស្រុង។ អភិបាលក្រុងលោក Vitali Klitschko និយាយថា អ្នកក្រុង ៨០% នៅតែគ្មានថាមពល ឬទឹកប្រើប្រាស់។
ក្រសួងថាមពលរបស់ប្រទេសអ៊ុយក្រែនក៏និយាយដែរថា រោងចក្រថាមពលកម្តៅ និងវារីអគ្គិសនីភាគច្រើនត្រូវបានបង្ខំឲ្យបិទ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្ស៊ី ព្រមានបញ្ជូនប្រទេសអ៊ុយក្រែន ឲ្យវិលទៅសតវត្សរ៍ទី១៨វិញ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ