Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពអ៊ីរ៉ង់ ចាប់ផ្តើមសមយុទ្ធយន្ដហោះគ្មានមនុស្សបើកទ្រង់ទ្រាយធំខណៈភាពតានតឹងក្នុងឈូងសមុទ្រពែក្សកាន់តែខ្លាំង

បានផុស

នៅ

កងទ័ពអ៊ីរ៉ង់បានចាប់ផ្តើមសមយុទ្ធយន្ដហោះគ្មានមនុស្សបើកទ្រង់ទ្រាយធំលើកដំបូងរបស់ខ្លួនចំពេលមានភាពតានតឹងក្នុងតំបន់រវាងទីក្រុងតេរ៉ង់និងវ៉ាស៊ីនតោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គមេបញ្ជាការរងកងទ័ព ឧត្តមនាវី Mahmoud Mousavi បាននិយាយនៅពេលសមយុទ្ធចាប់ផ្តើមកាលពីថ្ងៃអង្គារថា “សព្វថ្ងៃនេះ សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានថាមពលខ្លាំងក្លាបំផុតនៅក្នុងវិស័យផលិតយន្ដហោះដ្រូន”។

សមយុទ្ធនេះធ្វើឡើងក្នុងខេត្ត Semnan ពេញមួយថ្ងៃអង្គារដោយមានការចូលរួមពីយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿងដែលប្រើដោយកងទ័ពជើងគោក អាកាសនិងជើងទឹក។

លោក Mousavi បន្ថែមថា “ប្រតិបត្តិការប្រយុទ្ធរបស់យន្តហោះគ្មានមនុស្សបើករួមទាំងការស្ទាក់ចាប់និងបំផ្លាញគោលដៅដោយប្រើមីស៊ីលបាញ់ពីលើមេឃផងដែរនោះ បានកម្ទេចចំគោលដៅនៅលើដីដោយប្រើគ្រាប់បែកនិងមីស៊ីលបាញ់ចំគោលដៅជាក់លាក់ក៏ដូចជាការប្រើប្រាស់ដ្រូនអត្តឃាតផងដែរ”។

រូបភាពនិងវីដេអូនៃយន្តហោះគ្មានមនុស្សបើកតម្រង់ជួរដើម្បីត្រៀមខ្លួនសម្រាប់សមយុទ្ធនេះត្រូវបានបញ្ចេញដោយអាជ្ញាធរអ៊ីរ៉ង់។

ថ្លែងកាលពីចុងខែធ្នូ រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីរ៉ង់លោក Amir Hatami បាននិយាយថា ក្រុមហ៊ុនម៉ៅការផ្នែកវិស័យការពារជាតិរបស់ប្រទេសនេះ ឥឡូវអាចបំពេញបានតាមរាល់តម្រូវការអាវុធនិងយោធារបស់ខ្លួន។

គួរបញ្ជាក់ថា សមយុទ្ធនេះបានកើតឡើងចំពេលមានភាពតានតឹងខ្ពស់នៅក្នុងឈូងសមុទ្រពែក្សរួមទាំងការរឹបអូសនាវាដឹកប្រេងរបស់កូរ៉េខាងត្បួងដោយកងកម្លាំងអ៊ីរ៉ង់និងការប្រកាសថា ទីក្រុងតេអេរ៉ង់កំពុងជំរុញកម្មវិធីបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួនផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម