ព័ត៌មានអន្ដរជាតិ
វិបត្តិហិរញ្ញវត្ថុនៅ អង់គ្លេស បង្ខំឲ្យនិស្សិតច្រើននាក់ មិនទៅរៀន
និស្សិតសាកលវិទ្យាល័យនៅអង់គ្លេសជាច្រើននាក់បានសម្រេចមិនទៅរៀនសម្រាប់មុខវិជ្ជាមិនសូវសំខាន់មួយចំនួនដើម្បីសន្សុំលុយ ស្របពេលដែលអង់គ្លេសកំពុងជួបវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុ កើតចេញពីអតិផរណាឡើងខ្ពស់ ដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន ។

បើយោងតាមការិយាល័យស្ថិតិជាតិបានឲ្យដឹងថា សិស្សនិស្សិតជាង ២៩ ភាគរយមិនបានទៅរៀនមុខវិជ្ជាមិនសូវសំខាន់មួយចំនួន ខណៈដែល ២៧ ភាគរយទៀតចំណាយពេលទៅសាលាតិចជាងមុន និង ២០ ភាគរយ ព្យាយាមរៀនតាមអនឡាញ ។
ដោយឡែក សិស្សនិស្សិតចំនួន ៦២ ភាគរយទៀត និយាយថា ឥឡូវនេះពួកគេព្យាយាមចំណាយតិចបំផុតលើអាហារ និងរបស់ចាំបាច់មួយចំនួន ដើម្បីទប់ទល់នឹងការកើនឡើងខ្ពស់នៃថ្លៃរស់នៅជាប្រចាំ ។

ជាមួយគ្នានេះផងដែរ ពាក់កណ្តាលនៃសិស្សនិស្សិត ទទួលស្គាល់ថា ពេលនេះ ពួកគេបានជួបប្រទះផលលំបាកផ្នែកហិរញ្ញវត្ថុ ហើយ ៥១ ភាគរយទៀត និយាយថា ប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះជាលំដាប់ ចាប់តាំងពីអំឡុងពេលឆ្នាំមុនមកម៉្លេះ ។
សូមបញ្ជាក់ថា អតិផរណានៅចក្រភពអង់គ្លេស បានឡើងដល់កម្រិតខ្ពស់បំផុតចំនួន ១១.១ ភាគរយ កាលពីថ្ងៃ ១៦ វិច្ឆិកា កន្លងទៅ ដែលនាំឲ្យចក្រភពអង់គ្លេស ធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?