ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្រ ពន្យល់មូលហេតុ ដែលសត្វចៀម ក្នុងកសិដ្ឋានចិន ដើរជារង្វង់ឥតឈប់ រយៈពេល១២ថ្ងៃ
អ្នកវិទ្យាសាស្ត្រម្នាក់បានផ្តល់ការពន្យល់ សម្រាប់បាតុភូតដ៏ចម្លែកមួយ ដែលសត្វចៀមរាប់រយក្បាល ត្រូវបានគេឃើញដើរជារង្វង់ឥតឈប់រយៈពេល១២ថ្ងៃ ក្នុងកសិដ្ឋានមួយកន្លែងនៅប្រទេសចិន។

លោក Matt Bell សាស្ត្រាចារ្យ និងជានាយកនៃនាយកដ្ឋានកសិកម្ម នៃសាកលវិទ្យាល័យ Hartpury ក្នុងចក្រភពអង់គ្លេស បាននិយាយថា សត្វដែលបង្ហាញនៅក្នុងវីដេអូនោះ អាចមានភាពតានតឹងទាក់ទងទៅនឹងការខ្លាចទីចង្អៀតបិទជិត។
លោកបានប្រាប់សារព័ត៌មាន Newsweek ថា “វាហាក់ដូចជាថា សត្វចៀមទាំងនោះ ត្រូវបានគេបង្ខាំងនៅក្នុងទ្រុងយូរពេក ហើយនេះអាចនាំឲ្យមានអាកប្បកិរិយាប្រែប្រួល ជាមួយនឹងការដើរជារង្វង់ឥតឈប់”។

ទោះបីជាយ៉ាងណាក៏ដោយ ទ្រឹស្ដីមួយចំនួនទៀត បានបង្ហាញថា សត្វទាំងនេះអាចទទួលរងពីជំងឺបាក់តេរី ហៅថា Listeriosis។ ជំងឺអាចបង្កឲ្យមានអាកប្បកិរិយាច្របូកច្របល់ និងស្ទាក់ស្ទើរ។
វីដេអូនេះ ត្រូវបានបង្ហោះដំបូងនៅលើ Twitter ដោយកាសែត People’s Daily។ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិន បានហៅបាតុភូតនេះថាជា “អាថ៌កំបាំងចៀមដ៏អស្ចារ្យ”។ វីដេអូនេះត្រូវបានថតនៅក្នុងខេត្តមួយនៃតំបន់ម៉ុងហ្គោលី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ