Connect with us

ព័ត៌មានអន្ដរជាតិ

អតីតទីប្រឹក្សាលោកស្រី ស៊ូជី លាតត្រដាងរឿងរ៉ាវដ៏អាក្រក់នៅក្នុងពន្ធនាគារ

បានផុស

នៅ

ជនជាតិអូស្ត្រាលី លោក Sean Turnell ដែលជាអតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី អ៊ុងសាន ស៊ូជី បាននិយាយនៅក្នុងបទសម្ភាសន៍ជាលើកដំបូង បន្ទាប់ពីលោកត្រូវបានដោះលែងពីពន្ធនាគារមីយ៉ាន់ម៉ាកាលពីសប្តាហ៍មុន ដោយនិយាយថា រដ្ឋាភិបាលអូស្ត្រាលីគួរតែដាក់ទណ្ឌកម្មយោធា និងនាយកធនាគារមីយ៉ាន់ម៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Australian កាលពីថ្ងៃចន្ទទី២១ ខែវិច្ឆិកា លោក Sean Turnell បាននិយាយថា៖ “លោកត្រូវបានជាប់ពន្ធនាគារអស់រយៈពេល ៦៥០ថ្ងៃបន្ទាប់ពីការចាប់ខ្លួនលោក នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១។ ដំបូងឡើយត្រូវបានឃុំឃាំងនៅពន្ធនាគារអ៊ីនសេង (Insein) ហើយបន្ទាប់មកនៅពន្ធនាគារក្នុងទីក្រុងណៃពិដោរ (Naypyidaw) ។ លោកថា ដំបូងឡើយប៉ូលិសបានចោទប្រកាន់ថា លោកបានធ្វើការឱ្យក្រុមហ៊ុន MI6 របស់អង់គ្លេស និងរត់ពន្ធអាវុធ ខណៈដែលលោកត្រូវបានគេរុញច្រានយ៉ាងខ្លាំង ប៉ុន្តែលោកមិនត្រូវបានសមត្ថកិច្ចវាយដំនោះទេ។ ពួកគេ (សមត្ថកិច្ច) មិនបានភ្ជាប់អេឡិចត្រូត (electrodes) ជាមួយខ្ញុំទេ ប៉ុន្តែខ្ញុំត្រូវបានគេយកទៅដាក់ក្នុងបន្ទប់ឃុំឃាំងដ៏កខ្វក់គួរឱ្យខ្ពើម។ អាហារដែលគេចែកឱ្យខ្ញុំ គឺក្នុងធុងមួយរយៈពេល ៦៥០ថ្ងៃដែលខ្ញុំត្រូវញ៉ាំអាហារពីធុងតែមួយតាំងពីនៅទីក្រុងណៃពិដោររហូតដល់អ៊ីនសេង ដែលវាមិនមែនជាធុងថ្មីនោះទេ។ វាជាធុងលាបពណ៌”។
លោក Sean Turnell ត្រូវបានកាត់ទោសក្នុងខែកញ្ញាឱ្យជាប់ពន្ធនាគារចំនួន ៣ឆ្នាំពីបទរំលោភលើច្បាប់សម្ងាត់របស់រដ្ឋ និងច្បាប់អន្តោប្រវេសន៍។

លោក Sean Turnell បាននិយាយថា លោកត្រូវបានឆ្លងជំងឺកូវីដ-១៩ រហូតដល់ ៥ដង ក្នុងអំឡុងពេលឃុំឃាំង។ ហើយត្រូវបានឃុំឃាំងតែម្នាក់ឯងជាច្រើនខែដោយមិនមានសៀវភៅ ឬគ្រែឡើយ។ នៅក្នុងពន្ធនាគារអ៊ីនសេង (Insein) លោកត្រូវបានឃុំឃាំងនៅក្នុងបន្ទប់ទំហំ ៦គុណនឹង២,៥ម៉ែត្រ គ្មានបន្ទប់ទឹក មានតែកៅអីដែកមួយគត់នៅកណ្តាលបន្ទប់។

លោក Sean Turnell បានបន្តថា ក្តីសុបិនរបស់ប្រជាជនមីយ៉ាន់ម៉ាត្រូវបានបំផ្លាញទាំងស្រុង ហើយលោកគាំទ្រការដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីយោធា និងនាយកធនាគារមីយ៉ាន់ម៉ា ប៉ុន្តែលោកមិនបានបញ្ជាក់ថា ជាធនាគារណាមួយឡើយ។

គួររំលឹកថា លោក Sean Turnell ទើបត្រូវបានយោធាមីយ៉ាន់ម៉ាដោះលែងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា បន្ទាប់ពីការចរចាជាច្រើនខែ រួមទាំងសម្ពាធពីកម្ពុជា និងថៃផងដែរ៕

ប្រែសម្រួល៖ គង់ សំអាន

ប្រភព៖ Mgronline

ចុចអាន៖ អ៊ុយក្រែន បើកការស៊ើបអង្កេតលើវីដេអូដែល រុស្ស៊ី ចោទថា ប្រហារជីវិត​អ្នកទោសសង្គ្រាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម