ព័ត៌មានអន្ដរជាតិ
ប្អូនស្រីលោក គីម ជុងអ៊ុន ស្តីឲ្យប្រធានាធិបតីកូរ៉េខាងត្បូង ថាជា “មនុស្សល្ងីល្ងើ”
ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានរិះគន់រដ្ឋាភិបាលកូរ៉េខាងត្បូង ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងសេអ៊ូលនិយាយថា ខ្លួនកំពុងពិចារណាលើការដាក់ទណ្ឌកម្មថ្មីជុំវិញការសាកល្បងមីស៊ីលនាពេលថ្មីៗរបស់ទីក្រុងព្យុងយ៉ាង។

ការបាញ់សាកល្បងមីស៊ីលមិនដកដៃកាលពីដើមខែនេះ រួមមានទាំងការបាញ់មីស៊ីលអន្តរទ្វីបដែលបានហោះដល់ដីគោករបស់សហរដ្ឋអាមេរិកទាំងមូលផងដែរ។
ស្របពេលជាមួយគ្នានោះ ទីក្រុងសេអ៊ូលក៏កំពុងពិចារណាចាត់វិធានការប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិតពីសំណាក់កូរ៉េខាងជើងផងដែរ ដែលត្រូវបានគេជឿថាជាប្រភពថវិកាថ្មីដ៏សំខាន់សម្រាប់កម្មវិធីអាវុធរបស់ខ្លួន ប្រសិនបើរដ្ឋមួយនេះធ្វើការបង្កហេតុធំៗ ដូចជាការសាកល្បងនុយក្លេអ៊ែរជាដើម។

លោកស្រី Kim Yo Jong បានហៅប្រធានាធិបតីអភិរក្សនិយមកូរ៉េខាងត្បូង Yoon Suk Yeol និងរដ្ឋបាលរបស់គាត់ថាជា “ជាមនុស្សល្ងីល្ងើដែលបន្តបង្កើតស្ថានការណ៍គ្រោះថ្នាក់”។
លោកស្រីបានបន្តព្រមានដល់ជនទុច្ចរិត និងឆោតល្ងង់ដោយនិយាយថា “ការដាក់ទណ្ឌកម្ម និងសម្ពាធដ៏អស់សង្ឃឹមរបស់សហរដ្ឋអាមេរិក និងឧបាយកលរបស់កូរ៉េខាងត្បូងប្រឆាំងកូរ៉េខាងជើង នឹងបង្កើនអរិភាព និងកំហឹងរបស់អ្នកក្រោយ”។

ឆ្លើយតបទៅនឹងការប្រមាថរបស់លោកស្រី Kim ទីក្រុងសេអ៊ូលនិយាយថា វាជារឿងគួរឲ្យសោកស្តាយបំផុតសម្រាប់លោកស្រី ដែលបរិហារប្រមុខរដ្ឋរបស់យើងដោយពាក្យសម្តីមិនសមរម្យ និងគ្មានក្រមសីលធម៌។
ក្រសួងបង្រួបបង្រួម ដែលជានាយកដ្ឋានប្រតិបត្តិនៃរដ្ឋាភិបាលកូរ៉េខាងត្បូងបានបន្ថែមថា ខ្លួនសូមថ្កោលទោសយ៉ាងខ្លាំងចំពោះអ្វីដែលខ្លួនហៅថាជា ការប៉ុនប៉ងរបស់លោកស្រី Kim ក្នុងការញុះញង់ឲ្យមានការតស៊ូប្រឆាំងរដ្ឋាភិបាល និងធ្វើឲ្យប្រព័ន្ធរង្គោះរង្គើ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ ប្អូនស្រីលោក គីម ជុងអ៊ុន ថ្កោលទោសកិច្ចប្រជុំ UNSC លើការបាញ់មីស៊ីល របស់ កូរ៉េខាងជើង

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ