Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា មីស៊ីលរបស់ អ៊ុយក្រែន ខ្លួនឯងទេដែលធ្លាក់ក្នុងទីក្រុងកៀវនោះ

បានផុស

នៅ

រុស្ស៊ីទទួលស្គាល់ថាពិតជាបានធ្វើការវាយប្រហារទ្រង់ទ្រាយធំកម្ទេចទីតាំងនៃប្រភពថាមពល និងបញ្ជាការយោធារបស់អ៊ុយក្រែន ប៉ុន្តែមិនបានវាយប្រហារលើរដ្ឋធានីកៀវឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រុស្ស៊ី បញ្ជាក់ថា មិនមានគោលដៅណាមួយក្នុងទីក្រុងកៀវត្រូវបានកងកម្លាំងរុស្ស៊ីវាយប្រហារឡើយ ហើយផ្ទុយមកវិញ កាំជ្រួចមីស៊ីលដែលបាញ់ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនទេ ដែលបានធ្លាក់នៅតំបន់លំនៅដ្ឋានក្នុងទីក្រុងកៀវនោះ ។

ការវាយប្រហារនេះបានធ្វើឲ្យប្រជាជនក្នុងទីក្រុងកៀវដាច់ចរន្តអគ្គិសនី និងប្រភពទឹកប្រើប្រាស់ ស្របពេលអាកាសធាតុចុះត្រជាក់ខ្លាំង ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថា ការវាយប្រហារនេះ គឺជាអំពើភេរវកម្មលើប្រភពថាមពលរបស់អ៊ុយក្រែន ពីសំណាក់កងកម្លាំងរុស្ស៊ី ។

បន្ថែមពីនេះ​ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ក្រសួងការពារជាតិអ៊ុយក្រែន រាយការណ៍ថា រុស្ស៊ីនៅតែមានកាំជ្រួចមីស៊ីលល្បឿនលឿនជាងសំឡេង ហើយរុស្ស៊ីនឹងបន្តវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំបន្ថែមទៀតមកលើអ៊ុយក្រែន យ៉ាងហោច​ក៏មួយដងដែរក្នុងមួយសប្តាហ៍ ជាពិសេសទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងមន្ទីរពេទ្យ ដែលភាគច្រើននៅតំបន់ភាគខាងកើត និងភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២៨ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣៦ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម