ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានបញ្ជូនប្រទេសអ៊ុយក្រែន ឲ្យវិលទៅសតវត្សរ៍ទី១៨វិញ
លោក វ្ល៉ាឌីមៀរ ពូទីន នឹងបញ្ជូនប្រទេសអ៊ុយក្រែន ឲ្យវិលត្រលប់ទៅសតវត្សរ៍ទី១៨វិញ ដោយជំរុញការវាយប្រហារ លើរោងចក្រថាមពលរបស់ប្រទេសនេះ។ នេះបើតាមការព្រមានពីសម្ព័ន្ធមិត្តកំពូលម្នាក់របស់លោក ពូទីន។

លោក Pyotr Tolstoy ដែលជាអនុប្រធានសភារុស្ស៊ី បានព្រមានថា ទីក្រុងមូស្គូនឹងមិនផ្អាកការវាយប្រហាររបស់ខ្លួន លើស្ថានីយថាមពលអ៊ុយក្រែន មុនរដូវរងានោះទេ។
សមាជិកនៃគណបក្ស United Russia របស់លោកពូទីនរូបនេះ បានប្រកាសថា “ហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែននឹងត្រូវបំផ្លាញ ហើយប្រទេសអ៊ុយក្រែននឹងត្រូវបញ្ជូនត្រលប់ទៅសតវត្សរ៍ទី១៨វិញ”។

លោកបានប្រាប់ទូរទស្សន៍បារាំង BFM ថា ប្រទេសលោកខាងលិច គួរតែរៀបចំខ្លួនសម្រាប់សង្រ្គាមដែលនឹងអូសបន្លាយពេលរយៈពេលច្រើនឆ្នាំ។ ប៉ុន្តែអន្តរាគមន៍ដ៏ចម្លែករបស់លោក Tolstoy ហាក់មានភាពផ្ទុយគ្នាទៅនឹងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី។
ក្រុមមន្ត្រីនៅទីក្រុងមូស្គូ បានធ្វើការអះអាងទាំងគ្មានមូលដ្ឋានថា ការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់រដ្ឋធានីអ៊ុយក្រែន គឺបណ្តាលមកពីខែលការពារមីស៊ីលបរទេស និងអ៊ុយក្រែន។

ចាប់តាំងពីដើមខែតុលាមក រុស្ស៊ីបានបាញ់មីស៊ីល និងបញ្ជូនយន្តហោះគ្មានមនុស្សបើកផលិតដោយអ៊ីរ៉ង់ ទៅកាន់គោលដៅថាមពលនៅទូទាំងប្រទេសអ៊ុយក្រែន ដើម្បីផ្តាច់បណ្តាញថាមពលរបស់ខ្លួន ខណៈសីតុណ្ហភាពធ្លាក់ចុះក្រោមសូន្យអង្សាសេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី គំរាម ឈប់ផ្គត់ផ្គង់ប្រេងដល់ប្រទេសណា ដែលកំណត់តម្លៃ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ