ព័ត៌មានអន្ដរជាតិ
ចិនរឹតបន្តឹងវិធានការកូវីដជាថ្មី ក្រោយករណីឆ្លងក្នុងសហគមន៍កាន់តែកើនឡើង
អាជ្ញាធរចិន បានប្រកាសរឹតបន្តឹងវិធានការការពារជំងឺកូវីដ ១៩ ជាថ្មី ក្រោយករណីឆ្លងក្នុងប្រទេស កំពុងកើនឡើងខ្លាំងជាថ្មី ពិសេសករណីឆ្លងរាតត្បាតក្បែររដ្ឋធានីនយោបាយសំខាន់បំផុតរបស់ខ្លួន គឺទីក្រុងប៉េកាំង។
តំបន់ភាគខាងជើង ឈាងខាងកើតខេត្តហឺប៉ី ដែលឡោមព័ន្ធជុំវិញទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ៍ម្សិលមិញ បានប្រកាសអាសន្នបន្ទាន់ ក្រោយរកឃើញករណីឆ្លងរាតត្បាតក្នុងសហគមន៍ជាច្រើនមិនធ្លាប់មានក្នុងរយៈពេល ៦ខែ ចុងក្រោយនេះ។
យោងតាមសេចក្តីរាយការណ៍ ខេត្តហឺប៉ី កាលពីម្សិលមិញ មានរកឃើញករណីឆ្លងក្នុងសហគមន៍សរុបដល់ទៅ ២០ករណី ស្របពេលករណីនាំចូលនៅតែបន្តជារឿងរាល់ថ្ងៃ។
ដើម្បីបញ្ចៀសហានិភ័យធ្ងន់ធ្ងរដូចអ្វីកើតឡើងក្នុងទីក្រុងអ៊ូហាន អំឡុងចុងឆ្នាំ២០១៩ រដ្ឋាភិបាលចិន បានសម្រេចរឹតបន្តឹងវិធានការគម្លាតសង្គមជាថ្មី ក្នុងនោះរាប់បញ្ចូលទាំងការធ្វើតេស្តទ្រង់ទ្រាយធំ ការបិទសាលារៀន និងរឹតបន្តឹងលើអ្នកដំណើរមកពីគ្រប់តំបន់ហានិភ័យខ្ពស់ឆ្លងកូវីដ ១៩។ ក្រៅពីនេះ ចិនក៏នឹងស៊ើបអង្កេតតាមដានលើគ្រប់ទំនិញនាំចូលទាំងអស់ ដើម្បីប្រាកដថា មិនបានវីរុសកូវីដ ១៩ តោងមកជាប់ទំនិញទាំងនោះឡើយ។
គិតមកទល់នឹងពេលនេះ ចិនមានរកឃើញករណីឆ្លងកូវីដសរុប ៨៧២១៥នាក់ ក្នុងនោះ ៤៦៣៤នាក់បានស្លាប់ ស្របពេលករណីឆ្លងសរុបជុំវិញពិភពលោក ត្រូវគេរកឃើញកើនដល់ជិត ៨៧លាននាក់ គិតត្រឹមព្រឹកថ្ងៃពុធនេះ និងស្លាប់សរុប ១ ៨៧៥ ៤៥១នាក់៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង