ព័ត៌មានអន្ដរជាតិ
ហុងគ្រីនឹងប្រើប្រាស់វ៉ាក់សាំងកូវីដរបស់រុស្ស៊ី ទោះសារព័ត៌មានលោកខាងលិចរាយការណ៍ផ្ទុយពីនេះ
នាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban បានច្រានចោលនូវព័ត៌មានដែលថា រដ្ឋាភិបាលរបស់លោកនឹងបដិសេធការប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់រុស្ស៊ី បើទោះបីជាបណ្តាញសារព័ត៌មានរបស់លោកខាងលិចរាយការណ៍ផ្ទុយពីនេះក៏ដោយ ។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Kossuth ដែលមានមូលដ្ឋាននៅទីក្រុង Budapest កាលពីថ្ងៃអាទិត្យលោក Orban បានដាក់ចេញនូវវិធីសាស្រ្តរដ្ឋបាលរបស់លោកក្នុងការចាក់វ៉ាក់សាំងដោយបានរាយការណ៍ថា ប្រទេសអឺរ៉ុបកណ្តាលមួយនេះមានវ៉ាក់សាំងចំនួន ៨,០០០ ដូសរួចហើយ ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោកក៏បានសង្កត់ធ្ងន់ផងដែរថា ខណៈវ៉ាក់សាំងពីលោកខាងលិចត្រូវបានគ្រប់គ្រងដោយសហភាពអ៊ឺរ៉ុប គាត់មិនសប្បាយចិត្តនឹងល្បឿននេះនោះទេ ពីព្រោះមានក្រុមហ៊ុនផលិតដែលមានផលិតផលវ៉ាក់សាំងរួចហើយដូចជានៅកាណាដា អង់គ្លេស អ៊ីស្រាអែល និងកន្លែងផ្សេងទៀតក្នុងសហភាពអឺរ៉ុប ។
![](https://kampucheathmey.com/wp-content/uploads/2021/01/Hungary-1.jpeg)
ជាលទ្ធផលលោកបាននិយាយថា ប្រទេសកំពុងពិចារណាឈានដល់កិច្ចព្រមព្រៀងដាច់ដោយឡែកជាមួយក្រុមហ៊ុនផលិតក្រៅពីគម្រោងរបស់ទីក្រុង Brussels ។ ទោះយ៉ាងណានាពេលបច្ចុប្បន្ននេះក្រុមហ៊ុននានាកំពុងពុះពារដើម្បីទំនាក់ទំនងពេលវេលាដែលអាចជឿទុកចិត្តបានសម្រាប់ពេលវេលាដែលការដឹកជញ្ជូនអាចនឹងកើតមាន ។ លោក Orban បាននិយាយថា “ប្រសិនបើមានវ៉ាក់សាំងនៅទីនេះយើងអាចប្រើវាបាន ហើយប្រសិនបើមានច្រើន យើងអាចចាក់វ៉ាក់សាំងបានច្រើនផងដែរ” ។
ការចាក់វ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងដែលទីក្រុង Budapest បានស្វែងយល់ពីការប្រើប្រាស់គឺវ៉ាក់សាំង Sputnik V របស់រុស្ស៊ីដែលត្រូវបានអភិវឌ្ឍដោយអ្នកវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌល Gamaleya របស់ទីក្រុងមូស្គូ ។ នៅក្នុងខែវិច្ឆិកាការដឹកជញ្ជូនដបវ៉ាក់សាំងរបស់រុស្ស៊ីបានទៅដល់រដ្ឋធានីហុងគ្រីដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រប្រទេសនេះវាយតម្លៃពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វា ។ ចលនានេះបានទទួលការរិះគន់ពីទីក្រុង Brussels ដែលទទូចថា និយតករផ្ទាល់ខ្លួនត្រូវតែអនុម័តវ៉ាក់សាំងជាមុនសិនមុនពេលវាត្រូវបានដាក់ឲ្យដំណើរការ ខណៈវ៉ាក់សាំង Sputnik V មិនបានស្ថិតក្នុងចំណោមវ៉ាក់សាំងដែលបានរួមបញ្ចូលនៅក្នុងគម្រោងលទ្ធកម្មរបស់សហភាពអឺរ៉ុបនោះទេ ។
ប្រព័ន្ធផ្សព្វផ្សាយដែលឧបត្ថម្ភថវិកាដោយរដ្ឋលោកខាងលិចកាលពីពេលមុនបានរាយការណ៍អំពីទស្សនវិស័យរបស់ជនជាតិហុងគ្រីក្នុងការទទួលបានការចាក់វ៉ាក់សាំងរបស់រុស្ស៊ី ។ វិទ្យុអ៊ឺរ៉ុបដែលជាប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អាមេរិកបានរាយការណ៍លើការអត្ថាធិប្បាយពីអគ្គសេនាធិការរបស់លោក Orban កាលពីខែធ្នូដោយនិយាយថា ប្រទេសនេះនឹងមិនប្រើប្រាស់វ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ីទេ ទោះបីមានការសហការទ្វេភាគីក៏ដោយ ។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា លោក Orban បានប្រឈមមុខនឹងការរិះគន់ នៅពេលដែលគាត់បានពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ដែលបានចាត់ទុកវ៉ាក់សាំង Sputnik-V ជាគម្រោងកិត្តិយសរបស់ជាតិ ។
![](https://kampucheathmey.com/wp-content/uploads/2021/01/Hungary.jpg)
ចំណែកកាសែត Moscow Times ដែលមិនមែនជាកាសែតរដ្ឋរបស់រុស្ស៊ី ហើយទទួលបានការគាំទ្រពីបស្ចិមប្រទេស បានរាយការណ៍ស្រដៀងគ្នាលើយោបល់ថ្មីៗរបស់លោក Orban ថា “អ្នករិះគន់ក៏បានចាត់ទុកវ៉ាក់សាំង Sputnik V ជាឧបករណ៍មួយដើម្បីជំរុញឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់រុស្ស៊ី” ។
កាលពីខែធ្នូអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា “ប្រទេសមួយចំនួន និងក្រុមហ៊ុនឱសថយក្សរបស់ពួកគេកំពុងធ្វើការយ៉ាងខ្លាំងដើម្បីការពារកុំឲ្យវ៉ាក់សាំង Sputnik V ចូលទីផ្សារបរទេស ។
កន្លងមកក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងថា សង្គ្រាមព័ត៌មានដែលផ្តល់មូលនិធិដោយបរទេសកំពុងប្រយុទ្ធប្រឆាំងនឹងការចាក់វ៉ាក់សាំងរបស់ប្រទេសនេះ ហើយលោកឧត្តមសេនីយ៍ទោ Igor Konashenkov បាននិយាយថា “យើងដឹងជាលម្អិតតើថវិកា និងធនធានអ្វីខ្លះដែលត្រូវបានផ្តល់ដោយប្រទេសបរទេសដើម្បីធ្វើឲ្យខូចកិត្តិយសវ៉ាក់សាំងក្នុងស្រុក នៅលើពិភពលោក និងក្នុងប្រទេសរុស្ស៊ី ៕
![](https://kampucheathmey.com/wp-content/uploads/2021/01/Hungary-2.jpg)
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ livetube
ចុចអាន ៖ មកដឹងថ្ងៃ ឥណ្ឌូនេស៊ីចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដទូទាំងប្រទេស
ចុចអាន ៖ ចិនចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដទ្រង់ទ្រាយធំមុនថ្ងៃបុណ្យចូលឆ្នាំថ្មី (មានវីដេអូ)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?