ព័ត៌មានអន្ដរជាតិ
លោក ពូទីន ហៅម្តាយទាហានរុស្ស៊ីមកប្រជុំ ព្រោះចង់ដឹងរឿង ៣យ៉ាង
កាលពីថ្ងៃសុក្រទី២៥ខែវិច្ឆិកា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានជួបប្រជុំផ្ទាល់ខ្លួន ជាមួយម្តាយរបស់ទាហានរុស្ស៊ី។ លោកថា ថ្នាក់ដឹកនាំប្រទេស ព្រមទាំងលោកផ្ទាល់បានចាត់ទុកកូនប្រុសរបស់ពួកគេ ជាវីរបុរស។

លោកពូទីននិយាយថា លោកបានរៀបចំកិច្ចប្រជុំជាមួយម្តាយរបស់ទាហាន គឺដោយសារតែលោកចង់ស្តាប់យោបល់របស់ពួកគេ បទពិសោធន៍ផ្ទាល់របស់ពួកគេ និងព័ត៌មានដែលពួកគេបានទទួលពីសមរភូមិជួរមុខ។
លោកនិយាយថា “ខ្ញុំបានទទួលព័ត៌មានជាច្រើនពីប្រភពផ្សេងៗគ្នា ប៉ុន្តែការវាយតម្លៃរបស់អ្នក យោបល់របស់អ្នក និងគំនិតរបស់អ្នក គឺជាបញ្ហាខុសគ្នាទាំងស្រុង”។

លោកប្រធានាធិបតីបន្តថា “យើងនឹងធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីកុំឲ្យអ្នកមានអារម្មណ៍ថា ត្រូវគេបោះបង់ចោល ហើយនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យអ្នកមានអារម្មណ៍ថា ទទួលបានភាពកក់ក្តៅ”។
ស្របពេលជាមួយគ្នានោះដែរ លោកពូទីន បានសរសើរម្តាយទាំងនោះ សម្រាប់ការចិញ្ចឹមបីបាច់បុរសវ័យក្មេងដែលមានវីរភាពពិតប្រាកដ។ ការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបម្រើប្រទេសជាតិ មិនមែនជាលទ្ធផលនៃការណែនាំនិងសីលធម៌ណាមួយ ប៉ុន្តែជាលទ្ធផលនៃគំរូផ្ទាល់ខ្លួន ដែលកំណត់ដោយឪពុកម្តាយរបស់ពួកគេ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះត្រូវបានប្រកាសកាលពីមុនដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលបានពន្យល់ថា កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងក្នុងទម្រង់ពិភាក្សាដោយសេរី ដោយគ្មានរបៀបវារៈកំណត់ណាមួយឡើយ។
កាលពីខែកញ្ញា លោកប្រធានាធិបតី ពូទីន បានបញ្ជាកែនទ័ពទូទាំងប្រទេស ដោយបញ្ជាក់ថា ការកោះហៅទាហានបម្រុងប្រហែល ៣០០ ០០០នាក់ ដើម្បីបំពាក់អាវុធ គឺជារឿងចាំបាច់ដើម្បីជួយដល់ការវាយលុកនៅអ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ព្រមានបញ្ជូនប្រទេសអ៊ុយក្រែន ឲ្យវិលទៅសតវត្សរ៍ទី១៨វិញ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ