Connect with us

ព័ត៌មានអន្ដរជាតិ

៩ខែនៃសង្គ្រាមលុកលុយលើអ៊ុយក្រែន តើ រុស្ស៊ី ចាយលុយអស់ប៉ុន្មានហើយ?

បានផុស

នៅ

ក្នុងរយៈពេលប្រាំបួនខែចុងក្រោយនៃសង្រ្គាម រុស្ស៊ីបានចំណាយប្រាក់អស់ ៨២ពាន់លានដុល្លារហើយ លើការលុកលុយរបស់ខ្លួន។ នេះបើយោងការចុះផ្សាយរបស់ទស្សនាវដ្តី Forbes។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណូលថវិការបស់រុស្ស៊ីកាលពីឆ្នាំមុនមានចំនួន ៣៤០ពាន់លានដុល្លារ ដែលនេះមានន័យថា ទីក្រុងមូស្គូបានចំណាយអស់ មួយភាគបួន នៃថវិកាប្រចាំឆ្នាំរបស់ខ្លួនលើសង្រ្គាម។

ទោះបីជាយ៉ាងណាក៏ដោយ ការប៉ាន់ប្រមាណនេះ រួមបញ្ចូលតែការចំណាយដោយផ្ទាល់នៃប្រតិបត្តិការយោធារបស់រុស្ស៊ីប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលការចំណាយលើវិស័យការពារជាតិ ឬការខាតបង់សេដ្ឋកិច្ចដែលបណ្តាលមកពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចនោះទេ។

ទន្ទឹមនឹងនេះ ទស្សនាវដ្តីបានផ្សាយថា ប្រាក់ចំណូលថវិកាសហព័ន្ធរបស់រុស្ស៊ី ដែលបានមកពីការនាំចេញប្រេង និងឧស្ម័ន កំពុងថយចុះ បន្ទាប់ពីបាត់បង់ទីផ្សារឧស្ម័នអឺរ៉ុបភាគច្រើន។

ការចំណាយដែលកើតឡើងដោយការលុកលុយរួមមាន ប្រាក់ខែសម្រាប់កងទ័ព សំណងសម្រាប់អ្នកស្លាប់និងរបួស ការទិញឬផលិតអាវុធ និងគ្រាប់រំសេវ និងការជំនួសឧបករណ៍ដែលបាត់បង់។

យោងតាមទស្សនាវដ្ដី Forbes, ចំនួនទឹកប្រាក់នៃសំណងសម្រាប់អ្នកស្លាប់ និងរបួសត្រូវបានគេប៉ាន់ប្រមាណថា មានជាង ៣.៥ពាន់លានដុល្លារ នៅក្នុងខែចុងក្រោយនៃសង្រ្គាម។

មានការគណនាថា ប្រទេសរុស្ស៊ីបានប្រើប្រាស់គ្រាប់ពី ១០ ០០០ទៅ ៥០ ០០០គ្រាប់ក្នុងមួយថ្ងៃ ដោយជាមធ្យមមួយគ្រាប់មានតម្លៃប្រហែល១០០០ដុល្លារ។

ដូច្នេះការចំណាយរបស់រុស្ស៊ីលើគ្រាប់តែមួយមុខ ត្រូវបានប៉ាន់ប្រមាណថា មានច្រើនជាង៥.៥ពាន់លានដុល្លារ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ លោក ពូទីន ហៅម្តាយទាហានរុស្ស៊ីមកប្រជុំ ព្រោះចង់ដឹងរឿង ៣យ៉ាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ទង់ជាតិចិន​
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ចិនប្រកាសពន្ធសងសឹកលើពន្ធបន្ថែមចុងក្រោយរបស់​ ត្រាំ ​ជាផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

ព័ត៌មានជាតិ១១ នាទីutes មុន

បណ្ឌិត ម៉ី កល្យាណ៖ ជប៉ុនកែប្រែជីវិតខ្ញុំ បើមិនបានទៅជប៉ុនក្នុងឆ្នាំ១៩៧៤ទេ ខ្ញុំប្រហែលជាចោលឆ្អឹងនៅគុកទួលស្លែង

សេដ្ឋកិច្ច១២ នាទីutes មុន

កង្វះទុនវិនិយោគ ជាដើមចមធ្វើឱ្យការកែច្នៃស្វាយចន្ទីសម្រេចបានតិចតួច

ព័ត៌មានជាតិ១៩ នាទីutes មុន

សៀវភៅរាប់ម៉ឺនក្បាលនឹងត្រូវតាំងបង្ហាញរយៈពេល៤ថ្ងៃ ដើម្បីអបអរសាទរទិវាជាតិអំណាន លើកទី១០

Sokha Hotels

ព័ត៌មានពេញនិយម