ព័ត៌មានអន្ដរជាតិ
ឱសថការីអាមេរិកបំផ្លាញវ៉ាក់សាំងកូវីដរាប់រយដូស ព្រោះហេតុផលនេះ
ឱសថការីម្នាក់នៅរដ្ឋ Wisconsin បានប្រាប់ប៉ូលិសថា គាត់បានព្យាយាមបំផ្លាញវ៉ាក់សាំងការពារជំងឺកូវីដ ១៩ រាប់រយដូស ពីព្រោះគាត់ជឿជាក់ថា ការចាក់ថ្នាំបង្ការរោគអាចនឹងផ្លាស់ប្តូរ DNA របស់មនុស្ស ។
បើយោងតាមឯកសារតុលាការបានឲ្យដឹងថា លោក Steven Brandenburg អ្នកជំនាញខាងឱសថការីនៅប្រព័ន្ធថែទាំសុខភាព Advocate Aurora Health នៅភាគខាងកើតរដ្ឋ Wisconsin បានប្រាប់ប៉ូលិសថា គាត់ជឿជាក់ថាពិភពលោកកំពុងដួលរលំ បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុននៅក្នុងភូមិ Grafton បន្ទាប់ពីការស៊ើបអង្កេតទៅលើដបវ៉ាក់សាំងដែលខូចចំនួន ៥៧ ដប ។ អាជ្ញាធរបាននិយាយថា ដបនេះមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់មនុស្ស ៥០០ នាក់ ។
នៅក្នុងសវនាការកាលពីថ្ងៃចន្ទមេធាវីសង្កាត់ Ozaukee County លោក Adam Gerol បាននិយាយថា លោក Brandenburg បានគិតថា វ៉ាក់សាំងនេះមិនមានសុវត្ថិភាព ។ លោកបានបន្ថែមទៀតថា ឱសថការីរូបនេះក៏កំពុងមានការអាក់អន់ចិត្តដោយសារតែគាត់ និងភរិយាកំពុងលែងលះគ្នាផងដែរ ។
ឧប្បត្តិហេតុនេះបានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកបានដោះស្រាយជាមួយនឹងការកើនឡើងជាបន្តបន្ទាប់នៃករណីឆ្លងជំងឺកូវីដ ១៩ ការស្លាប់ និងការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ គិតមកដល់ពេលនេះការឆ្លងជំងឺកូវីដ ១៩ នៅសហរដ្ឋអាមេរិកមានជាង ២០.៩ លានករណី មានអ្នកស្លាប់ ៣៥៥,០០០ នាក់ដែលជាអត្រាខ្ពស់បំផុតនៅលើពិភពលោក ។
ទន្ទឹមនោះវាក៏កើតឡើងផងដែរនៅពេលការចាក់វ៉ាក់សាំងរបស់សហរដ្ឋអាមេរិកមានការយឺតយ៉ាវជាងការគ្រោងទុក ។ ក្រុមមន្ត្រីបានសង្ឃឹមថានឹងមានមនុស្សចំនួន ២០ លាននាក់ចាក់វ៉ាក់សាំងនៅចុងឆ្នាំ ២០២០ ប៉ុន្តែចំនួននេះគឺមានតែជាង ៤ លាននាក់ប៉ុណ្ណោះគិតត្រឹមថ្ងៃទី ១ ខែមករា ។
បន្ថែមពីនេះមានការអះអាងមិនពិតមួយចំនួនដែលនិយាយថា វ៉ាក់សាំងក្រុមហ៊ុន Moderna និងក្រុមហ៊ុន Pfizer-BioNTech អាចផ្លាស់ប្តូរ DNA របស់មនុស្ស ។ វ៉ាក់សាំងទាំងពីរប្រើបច្ចេកវិទ្យាថ្មីមួយដែលអាចនាំសារសំយោគ RNA បណ្តុះបណ្តាលប្រព័ន្ធភាពស៊ាំរបស់រាងកាយប្រឆាំងនឹងវីរុស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ហុងគ្រីនឹងប្រើប្រាស់វ៉ាក់សាំងកូវីដរបស់រុស្ស៊ី ទោះសារព័ត៌មានលោកខាងលិចរាយការណ៍ផ្ទុយពីនេះ
ចុចអាន ៖ អ៊ីរ៉ង់ ស្នើឲ្យប៉ូលិសអន្តរជាតិចាប់ខ្លួនលោក Trump និងមន្ត្រី៤៧នាក់ផ្សេងទៀត
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង