Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ជុងអ៊ុន នឹងធ្វើឲ្យ កូរ៉េខាងជើង មានកម្លាំងនុយក្លេអ៊ែរខ្លាំងបំផុតលើលោក

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ក្នុងថ្ងៃនេះថា លោក គីម ជុងអ៊ុន បាននិយាយ​ថា នឹងធ្វើឲ្យកូរ៉េខាងជើងមានកម្លាំងនុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុត​របស់ពិភពលោក ខណៈលោកបង្ហាញពីមន្ត្រីយោធារាប់សិបនាក់ ដែលពាក់ព័ន្ធនឹងការបាញ់បង្ហោះកាំជ្រួច​ផ្លោងថ្មីមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសនេះធ្វើឡើងបន្ទាប់ពី​លោក Kim បានត្រួតពិនិត្យការសាកល្បងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា នៃមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដ៏ធំបំផុតរបស់កូរ៉េខាងជើង និងបានសន្យា​ថា​ នឹង​ទប់ទល់​នឹង​អ្វីដែលលោកហៅថា ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់សហរដ្ឋអាមេរិក។

មេដឹកនាំកូរ៉េខាងជើងរូបនេះ​បានពិពណ៌នាថា Hwasong-17 គឺជា “អាវុធយុទ្ធសាស្ត្រខ្លាំង​បំផុត​របស់​ពិភពលោក” ហើយបាននិយាយថា វាបង្ហាញពីការតាំងចិត្ត និងសមត្ថភាពរបស់កូរ៉េខាងជើង ក្នុងការកសាងកងទ័ពដ៏ខ្លាំង​បំផុតរបស់ពិភពលោក។

ដោយឡែក ទីភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េ KCNA បាននិយាយថា កាំជ្រួចបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នៅចំពោះមុខពិភពលោកថា កូរ៉េខាងជើងគឺជាមហាអំណាចនុយក្លេអ៊ែរពេញលេញ ដែលមានសមត្ថភាពអាចឈរប្រឆាំងនឹងអំណាចនុយក្លេអ៊ែររបស់ចក្រពត្តិនិយមអាមេរិក ហើយបានបង្ហាញយ៉ាងពេញលេញនូវកម្លាំងរបស់ខ្លួនថា ជារដ្ឋ ICBM ដ៏មានឥទ្ធិពលបំផុត ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Reuters

ចុចអាន៖លោកស្រី Tsai Ing-wen លាលែងតំណែងជាប្រធានគណបក្សភ្លាមៗ ក្រោយចាញ់ការបោះឆ្នោតថ្នាក់តំបន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៥៥ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម