ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី កាណាដា មានសិទ្ធិអំណាចបង្រ្កាបការតវ៉ាតាមដងផ្លូវ
នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បានអះអាងថា រដ្ឋាភិបាលរបស់លោកមានសិទ្ធិអំណាចក្នុងការបង្ក្រាបការតវ៉ាទ្រង់ទ្រាយធំតាមដងផ្លូវប្រឆាំងនឹងវិធានការកូវីដ ១៩ ខណៈវិធានការនេះគឺចាំបាច់ដើម្បីរក្សាសុវត្ថិភាពមនុស្ស ។

ថ្លែងទៅកាន់គណៈកម្មការផ្លូវការមួយដែលត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតការសម្រេចចិត្តរបស់លោក Trudeau ក្នុងខែកុម្ភៈ ដើម្បីធ្វើសកម្មភាពច្បាប់ស្តីពីការសង្គ្រោះបន្ទាន់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកាណាដា, នាយករដ្ឋមន្ត្រីរូបនេះបានអះអាងថា វាគឺជាការសម្រេចចិត្តដ៏តឹងតែង ប៉ុន្តែជាការសម្រេចចិត្តចាំបាច់សម្រាប់បាតុកម្មដ៏ចលាចលនៅប្រទេសនៅពេលនោះ ។
ទន្ទឹមនោះ លោក Trudeau បានសួរទៅវិញថា “ចុះបើរឿងអាក្រក់បំផុតបានកើតឡើងនៅថ្ងៃបន្ទាប់នោះ? ចុះបើមាននរណាម្នាក់រងរបួស? ចុះបើខ្ញុំនៅតែរង់ចាំក្នុងការធ្វើអ្វីមួយ ហើយក្រោយមកយើងមានរឿងដែលនឹកស្មានមិនដល់កើតឡើងនោះ យើងត្រូវដោះស្រាយដោយរបៀបណា?” ។

លោក Trudeau បានបន្តថា “វាជាការងាររបស់គាត់ក្នុងនាមជានាយករដ្ឋមន្ត្រី ក៏ដូចជាដើម្បីរក្សាសុវត្ថិភាពប្រជាជនកាណាដា ក្រោយមានការឯកភាពរួមក្នុងចំណោមសមាជិកគណៈរដ្ឋមន្ត្រីរបស់គាត់” ។
ទោះយ៉ាងណា ចំណាត់ការនេះមានភាពចម្រូងចម្រាស ជាពិសេសក្នុងចំណោមអ្នកអភិរក្ស និងអង្គការសេរីភាពស៊ីវិល ដែលជំរុញឲ្យរដ្ឋាភិបាលបង្កើត ‘គណៈកម្មាការសណ្តាប់ធ្នាប់សាធារណៈបន្ទាន់’ ដើម្បីស៊ើបអង្កេតថាតើការសម្រេចចិត្តនេះសមស្របឬអត់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ លោកស្រី Tsai Ing-wen លាលែងតំណែងជាប្រធានគណបក្សភ្លាមៗ ក្រោយចាញ់ការបោះឆ្នោតថ្នាក់តំបន់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ