ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន បង្ហាញមុខកូនស្រីម្តងទៀត ជាមួយការប្តេជ្ញា បង្កើតកម្លាំងនុយក្លេអ៊ែរមានឥទ្ធិពលបំផុតលើ ពិភពលោក (មានវីដេអូ)
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននាំកូនស្រីរបស់គាត់ចេញក្រៅជាសាធារណៈម្តងទៀត ដើម្បីអបអរសាទរការបាញ់មីស៊ីល ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។

រឿងនេះបង្កឲ្យមានការជជែកវែកញែកកាន់តែស៊ីជម្រៅអំពីថាតើ នាងត្រូវបានតែងតាំងជាអ្នកស្នងតំណែងឬក៏យ៉ាងណា។

កូនស្រីដែលត្រូវបានគេជឿថាជាកូនទីពីររបស់ គីម ឈ្មោះ Ju Ae និងអាយុប្រហែល ៩ ឬ ១០ ឆ្នាំ បានបង្ហាញខ្លួនជាលើកដំបូងទៅកាន់ពិភពខាងក្រៅ កាលពីចុងសប្តាហ៍មុន នៅពេលនាងទៅមើលការបាញ់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ជាមួយឪពុកម្តាយ និងមន្ត្រីវ័យចំណាស់ផ្សេងទៀត។

កាលពីថ្ងៃអាទិត្យទី២៧ខែវិច្ឆិកា ទីភ្នាក់ងារសារព័ត៌មាន KCNA បានចុះផ្សាយថា នាង និងលោក គីម បានថតរូបជាក្រុមជាមួយអ្នកវិទ្យាសាស្ត្រ មន្ត្រី និងអ្នកផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងការបាញ់សាកល្បងមីស៊ីល ICBM Hwasong-17។ KCNA បានពណ៌នានាងថាជា “កូនជាទីស្រឡាញ់បំផុត” ឬ “កូនមានតម្លៃបំផុត” របស់លោកគីម។

Ankit Panda អ្នកជំនាញមកពីអង្គការ Carnegie Endowment for International Peace បាននិយាយថា “រឿងនេះពិតជាគួរឲ្យចាប់អារម្មណ៍ណាស់។ រូបថតរបស់ Kim Ju Ae ឈរជាមួយឪពុករបស់នាង ខណៈត្រូវបានអបអរដោយអ្នកបច្ចេកទេស និងអ្នកវិទ្យាសាស្ត្រដែលចូលរួមក្នុងការបាញ់បង្ហោះ ICBM ថ្មីបំផុត។ រឿងនឹងគាំទ្រដល់គំនិតដែលថា នេះគឺជាការចាប់ផ្តើមនៃ អ្នកស្នងតំណែងដ៏មានសក្តានុពល”។

រឿងនេះកើតឡើងចំពេលដែលលោក គីម អះអាងថា មីស៊ីល ICBM Hwasong-17 របស់គាត់គឺជា អាវុធយុទ្ធសាស្ត្រខ្លាំងបំផុតរបស់ពិភពលោក និងបានប្តេជ្ញាថា នឹងបង្កើតមីស៊ីលនុយក្លេអ៊ែរ ដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពលោក។

លោក គីម និយាយថា “គោលដៅចុងក្រោយរបស់កូរ៉េខាងជើង គឺដើម្បីទទួលបាននូវកម្លាំងយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក ដែលជាកម្លាំងដាច់ខាត មិនធ្លាប់មានពីមុនមកសោះក្នុងសតវត្សរ៍នេះ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail, RT
ចុចអាន៖ ប្អូនស្រីលោក គីម ជុងអ៊ុន ស្តីឲ្យប្រធានាធិបតីកូរ៉េខាងត្បូង ថាជា “មនុស្សល្ងីល្ងើ”

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ