ព័ត៌មានអន្ដរជាតិ
លោក ពូទីន ជំរុញឲ្យមានការផលិតអាវុធខ្លាំងជាងមុនថែមទៀត
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានអំពាវនាវឲ្យជំរុញការផលិតអាវុធកាន់តែខ្លាំងឡើងជាងមុនថែមទៀត ដោយសារតែយោធារបស់ប្រទេសនេះនៅតែបន្តការបាញ់មីស៊ីល និងការវាយប្រហារផ្សេងៗទៀតលើអ៊ុយក្រែន ។

លោក ពូទីន បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយ ដែលធ្វើឡើងដោយសាជីវកម្មការពារជាតិគ្រប់គ្រងដោយរដ្ឋ នៅទីក្រុងមូស្គូកាលពីពេលថ្មីៗនេះថា អាទិភាពកំពូលរបស់យើងនៅពេលនេះ គឺឆ្លើយតបទៅនឹងតម្រូវការរបស់ទាហានរុស្ស៊ី ដែលកំពុងធ្វើប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ។
ទន្ទឹមនោះ លោក ពូទីន បានចង្អុលបង្ហាញទៀតថា តម្រូវការសម្រាប់ការផលិត និងការផ្គត់ផ្គង់អាវុធត្រូវតែបង្កើនឲ្យខ្លាំងឡើង ហើយបានសន្យាផ្តល់ជំនួយភ្លាមៗដល់ទាហានរុស្ស៊ីតាមការត្រូវការផងដែរ ។

ស្របពេលជាមួយគ្នានេះ ការថ្លែងរបស់លោក ពូទីន ក៏កើតឡើង បន្ទាប់ពីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីពេលថ្មីៗនេះថា “គ្មានអ្វីត្រូវសង្ស័យទេ ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងបញ្ចប់ដោយជោគជ័យ” ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ។ បន្ទាប់មក លោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាប្រឆាំងរុស្ស៊ី និងបង្កើនការផ្គត់ផ្គង់សព្វាវុធដល់រដ្ឋាភិបាលទីក្រុងកៀវ ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី ថា គ្មានអ្វីសង្ស័យទេ ប្រតិបត្តិការយោធារនៅ អ៊ុយក្រែន នឹងបញ្ចប់ ដោយជោគជ័យ

-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?