ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង អួតថា ការបាញ់មីស៊ីលផ្លោងអន្តរទ្វីបលើកចុងក្រោយ គឺជា ជោគជ័យដ៏ល្អគ្មានពីរ
កាសែត Rodong Sinmun បាននិយាយថា ប្រទេសកូរ៉េខាងជើងទទួលបានភាពជោគជ័យដ៏ល្អគ្មានពីរ នៅក្នុងការបាញ់សាកល្បងលើកចុងក្រោយរបស់ខ្លួននៃមីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 កាលពីថ្ងៃទី១៨ ខែវិច្ឆិកាកន្លងមក ។
នៅក្នុងលិខិតមួយផ្ញើទៅកាន់មេដឹកនាំលោក គីម ជុងអ៊ុន ពីសមាជិកសាលាវិទ្យាសាស្ត្រការពារជាតិ ដែលបានចូលរួមក្នុងការអភិវឌ្ឍមីស៊ីល ICBM បានឲ្យដឹងថា ពួកគេសូមសម្ដែងការដឹងគុណចំពោះលោក គីម ហើយបានហៅការបាញ់សាកល្បងនេះថាជា ជោគជ័យដ៏ល្អឥតខ្ចោះ និងល្អគ្មានពីរ ។
លិខិតនេះក៏បង្ហាញផងដែរថា លោក គីម បានលើកឡើងពីការរៀបចំជើងទម្របាញ់មីស៊ីលពីក្រោមដី ដែលនឹងធ្វើឲ្យសត្រូវពិបាកក្នុងការរកឃើញការបាញ់បង្ហោះមីស៊ីល Hwasong-17 និងស្ទាក់ចាប់វាផងដែរ ខណៈមីស៊ីលផ្លោងប្រភេទនេះ ត្រូវបានគេរាយការណ៍ថា អាចហោះទៅដល់ដីគោករបស់សហរដ្ឋអាមេរិក ។
ពាក់ព័ន្ធនឹងភាពជោគជ័យនេះដែរ លោក គីម ក៏បានណែនាំអ្នកវិទ្យាសាស្ត្រឲ្យប្រកាសបញ្ចប់ការអភិវឌ្ឍមីស៊ីលផ្លោងអន្តរទ្វីប ICBM នៅចុងឆ្នាំនេះ ស្របពេលដែលប្រទេសនេះ ក៏ទើបតែផលិតបានកង់ចល័តថ្មីសម្រាប់បំពាក់ជើងទម្របាញ់មីស៊ីល ICBM ចំនួន ២២ ហើយទទួលបានងារជា “វីរៈបុរសកូរ៉េខាងជើង” ។
ជាចុងក្រោយកាសែត Rodong Sinmun ក៏បានរាយការណ៍ដែរថា បច្ចុប្បន្នកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ត្រូវបានពង្រឹង និងពង្រីកក្នុងល្បឿនដ៏លឿនយ៉ាងពិសេស ដោយសារតែមានការចូលរួមពីមនុស្សជាង ១០០ នាក់សម្រាប់ការអភិវឌ្ឍមីស៊ីលនេះ ក្នុងនោះមានទាំងប្រធានសាលាវិទ្យាសាស្ត្រការពារគឺលោកឧត្តមសេនីយ៍ Jang Chang Ha ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា