ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បញ្ជូនម៉ាស៊ីនភ្លើង ២០ គ្រឿងទៅ អ៊ុយក្រែន
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Times of Israel បានឲ្យដឹងថា ប្រទេសអ៊ីស្រាអែលនឹងបញ្ជូនម៉ាស៊ីនភ្លើងចំនួន ២០ គ្រឿងដែលគិតជាទឹកប្រាក់ប្រមាណជាង ១ លានដុល្លារទៅកាន់អ៊ុយក្រែនតាមរយៈសហភាពអឺរ៉ុប ខណៈបច្ចុប្បន្នប្រទេសនេះកំពុងតែខ្វះអគ្គិសនីប្រើប្រាស់ ។
ការបញ្ជូននេះធ្វើឡើង បន្ទាប់ពីមានជំនួបពិភាក្សាគ្នារវាងនាយករដ្ឋមន្ត្រីប្រទេសទាំងពីរតាមរយៈទូរស័ព្ទស្តីពីតម្រូវការថាមពលអគ្គិសនីនៅអ៊ុយក្រែន ។
ក្រៅពីការបញ្ជូនម៉ាស៊ីនភ្លើងផ្តល់ថាមពលអគ្គិសនីហើយ អ៊ីស្រាអែលក៏គ្រោងនឹងបញ្ជូនថ្នាំពេទ្យ និងបរិក្ខារពេទ្យដែលមានតម្លៃប្រហែល ១ លានដុល្លារថែមទៀត ទៅកាន់ប្រទេសអ៊ុយក្រែននាពេលខាងមុខនេះ ។
បើតាមរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba បង្ហាញថា រដ្ឋាភិបាលទីក្រុងកៀវគឺបានឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសចំនួន ១២ រួមទាំងអ៊ីស្រាអែលផងដែរ លើការផ្តល់ឧបករណ៍ផ្គត់ផ្គង់ថាមពលអគ្គិសនីដល់អ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក កំពុងភ័យខ្វះអាវុធឲ្យ តៃវ៉ាន់ ក្រោយសម្រុកផ្ដល់ទៅ អ៊ុយក្រែន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ