Connect with us

ព័ត៌មានអន្ដរជាតិ

​អង់គ្លេស ​បញ្ជាក់ថា បានបញ្ជូន​សព្វាវុធ​ទំនើប​ទៅ​ឲ្យ​ អ៊ុយក្រែន

បានផុស

នៅ

ក្រសួងការពារជាតិអង់គ្លេសបានបញ្ជាក់ថា ចក្រភពអង់គ្លេស​ កំពុងផ្គត់ផ្គង់មីស៊ីលនាំផ្លូវដោយឡាស៊ែរដ៏ទំនើបប្រភេទ Brimstone 2 ទៅឲ្យអ៊ុយក្រែន មិនខ្វល់ទៅនឹងការព្រមានម្តងហើយម្តងទៀតពីសំណាក់ទីក្រុងមូស្គូ អំពីហានិភ័យនៃការបង្កជម្លោះដោយផ្ទាល់រវាងអង្គការណាតូ និងប្រទេសរុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបានបង្ហោះវីដេអូឃ្លីបនៅលើ Twitter កាលពីថ្ងៃអាទិត្យទី២៧ខែវិច្ឆិកា ដោយបង្ហាញមីស៊ីល កំពុងត្រូវបានដឹកបញ្ជូនពីមូលដ្ឋានទ័ពអាកាស Brize Norton ក្នុងទីក្រុង Oxfordshire ទៅកាន់អាកាសយានដ្ឋានដែលមិនបង្ហាញឈ្មោះ។

ក្រសួងនិយាយថា មីស៊ីលនេះ គឺជាផ្នែកនៃ “កញ្ចប់ជំនួយ” របស់ចក្រភពអង់គ្លេសឲ្យអ៊ុយក្រែន។ ជំនួយនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ឈប់ការលុកលុយរបស់រុស្ស៊ី។

តាមសេចក្តីរាយការណ៍ កងកម្លាំងចក្រភពអង់គ្លេស បានចាប់ផ្តើមផ្គត់ផ្គង់មីស៊ីល Brimstone Version ចាស់ ដល់អ៊ុយក្រែន កាលពីនិទាឃរដូវឆ្នាំមុន។ បុន្តែ មីស៊ីល Brimstone 2 នេះ គឺទំនើបជាង Version ចាស់ ឆ្ងាយណាស់ ពោលគឺវាអាចហោះបានឆ្ងាយជាង Version ចាស់ ដល់ទៅ៣ដង។

មីស៊ីលតម្លៃជាង២១ម៉ឺនដុល្លារក្នុងមួយគ្រាប់ប្រភេទនេះ ត្រូវបានរចនាឡើង សម្រាប់ការបាញ់ចេញពីយន្តហោះ ដើម្បីវាយប្រហារគោលដៅនៅលើដី។ ទោះបីជាយ៉ាងណាក៏ដោយ កងទ័ពជើងគោកអ៊ុយក្រែន បានប្រើប្រាស់មីស៊ីលនេះនៅលើរថយន្តដែលកែច្នៃ ដោយភាគច្រើនបាញ់សំដៅទៅរថក្រោះ និងរថពាសដែកផ្សេងទៀត។

គួរបញ្ជាក់ថា ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវ កាលពីដើមខែនេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានបង្ហាញកញ្ចប់ជំនួយយោធាថ្មីមួយ ដែលមានតម្លៃ ៦០លានដុល្លារ។

វិមានក្រឹមឡាំងបានព្រមានថា នៅពេលដែលសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសមាជិកណាតូផ្សេងទៀត ផ្គត់ផ្គង់សព្វាវុធទំនើបៗដល់អ៊ុយក្រែន ពួកគេកំពុងអូសបន្លាយជម្លោះ និងប្រថុយប្រថាន ប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយរុស្ស៊ី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អ៊ុយក្រែន កំពុងទទួលបានការផ្គត់ផ្គង់អាវុធ ដោយសម្ងាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម