Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ត្រៀមបាញ់បង្ហោះផ្កាយរណប ៥០ គ្រឿង ដើម្បីត្រួតពិនិត្យគោលដៅ​យោធា

បានផុស

នៅ

កាសែតជប៉ុនបានចុះផ្សាយកាលពីថ្ងៃចន្ទថា ជប៉ុនគ្រោងនឹងចាប់ផ្តើមបង្កើតអង្គភាពមួយដែលបាញ់បង្ហោះផ្កាយរណបចំនួន ៥០ គ្រឿងដើម្បីត្រួតពិនិត្យគោលដៅយោធា និងចលនារបស់ពួកគេពីរយៈកម្ពស់ទាបក្នុងរយៈពេល ២ ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្កាយរណបទាំងនោះ មានផ្កាយរណបអុបទិក​ និងរ៉ាដាខ្នាតតូច​ ដែលមានសមត្ថភាពថតរូប និងវីដេអូគុណភាពខ្ពស់នៃផ្ទៃផែនដីក្នុងអាកាសធាតុល្អនៅពេលថ្ងៃ ខណៈដែលផ្កាយរណបរ៉ាដា មានសមត្ថភាពខ្ពស់ក្នុងការចាប់យករូបភាព ទីតាំងវីដេអូ ដោយមិនខ្វល់ជាមួយអាកាសធាតុ ឬពេលវេលាឡើយ ។

ផ្កាយរណបទាំងនោះ នឹងបាញ់បង្ហោះនៅឆ្នាំ ២០២៤ ពោលចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៥ ។

បន្ថែមពីនេះ ក្រសួងការពារជាតិជប៉ុន គ្រោងនឹងបង្កើតបណ្តាញមួយទៀត សម្រាប់ការរកឃើញអាវុធល្បឿនលឿនជាងសំឡេងដែលផលិតដោយរុស្ស៊ី និងចិន  ប៉ុន្តែ​នឹងដាក់សាកល្បងក្នុងអំឡុងឆ្នាំ​ ២០២៧ ខាងមុខ ដោយសារតែការផលិតឧបករណ៍ចាប់សញ្ញាអ៊ីនហ្វ្រា ត្រូវចំណាយពេលយូរ ។

បច្ចុប្បន្ន ជប៉ុន បានចំណាយថវិកាសម្រាប់ការពារជាតិរហូតដល់ ២៧.៤៧ ពាន់ពាន់លានយ៉េន (ជាង ១៩៥ ពាន់លានដុល្លារ) ស្របពេល​ដែលក្រសួងការពារជាតិ បានស្នើសុំដល់ ៤៨ ពាន់ពាន់លានយ៉េន ដើម្បីបង្កើនសមត្ថភាពការពារប្រទេស ។

ដោយឡែក​ កាលពីដើមខែវិច្ឆិកា ទីភ្នាក់ងារសារព័ត៌មានជប៉ុនបានរាយការណ៍ថា ជប៉ុនគ្រោងនឹងបញ្ចេញនាវាពិឃាត ២ គ្រឿងទៀត ដែលបំពាក់ដោយប្រព័ន្ធស្ទាក់ចាប់មីស៊ីលផ្លោង Aegis ដែលផលិតដោយសហរដ្ឋអាមេរិក ដើម្បីបង្កើនប្រតិបត្តិការការពារ ៕

ប្រែសម្រួលដោយ ៖ ណាក់ ណាក់

ប្រភព ៖ Sputnik

ចុចអាន ៖ អាមេរិក បន្ថយទណ្ឌកម្មប្រេងលើ វេណេស៊ុយអេឡា តែប្រាក់ចំណេញពីការ​លក់មិនអាចចែកគ្នាឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម