Connect with us

ព័ត៌មានអន្ដរជាតិ

តើ ក្រដាស ស តំណាងឲ្យអ្វី ក្នុងបាតុកម្មដ៏កម្រ នៅ ចិន?

បានផុស

នៅ

ប្រទេសចិន កំពុងឈានចូលដល់ថ្ងៃទីបួននៃការតវ៉ាដ៏កម្រ និងរីករាលដាល។ បាតុកម្ម​នេះ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា “ការ​តវ៉ា​ក្រដាស ​ស” ដោយ​សារ​ពលរដ្ឋ​កាន់​ក្រដាស ស ទំហំ A4 ​ផ្គើនទៅ​នឹង​អាជ្ញាធរ​រដ្ឋាភិបាល។

ចាប់តាំង​ពី​ថ្ងៃ​សុក្រ​មក ការ​តវ៉ា​បាន​ផ្ទុះ​ឡើងនៅ​ក្នុង​ប្រទេស​ចិន ​ប្រឆាំង​នឹង​វិធានការ​រឹត​បន្តឹង​ជំងឺ​កូវីដ-១៩ ដែល​អូសបន្លាយ​ជា​យូរ​មក​ហើយ។

ចាប់តាំងពីផ្ទុះជំងឺរាតត្បាត ប្រទេសចិនបានដាក់ចេញនូវគោលនយោបាយ “សូន្យកូវីដ” ដោយបានអនុវត្តគោលនយោបាយបិទខ្ទប់យ៉ាងតឹងរ៉ឹង សូម្បីតែនៅក្នុងតំបន់ដែលមានការឆ្លងត្រឹមមួយករណីក៏ដោយ។ ការដាក់កំហិតទាំងនេះ អាចមានរយៈពេលច្រើនខែ ដោយមនុស្សមិនអាចចាកចេញពីផ្ទះរបស់ពួកគេបានឡើយ។

ទោះបីជាមានការរឹតបន្តឹងអស់រយៈពេលជាច្រើនឆ្នាំមកហើយក៏ដោយ ពេលនេះ ប្រជាពលរដ្ឋចិនបាននាំគ្នាចេញតវ៉ាតាមដងផ្លូវ ដោយសារតែអគ្គិភ័យបានឆាបឆេះអគារផ្ទះល្វែងមួយ ក្នុងទីក្រុង Urumqi កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

មនុស្ស១០នាក់បានស្លាប់នៅក្នុងអគ្គិភ័យនោះ ហើយគេគិតថា វិធានការទប់ស្កាត់ជំងឺរាតត្បាតនៅពេលមានអគ្គិភ័យ បានរារាំងមិនឲ្យអ្នករស់នៅក្នុងអគារផ្ទះល្វែង អាចគេចចេញពីអគ្គិភ័យបាន។

ដូច្នេះ តើក្រដាស ស តំណាងឲ្យអ្វី?

នៅក្នុងការតវ៉ា ពលរដ្ឋ​ចិន​បាន​កាន់​ក្រដាស ស ទំហំ A4 ដើម្បីបង្ហាញពីកំហឹងរបស់ពួកគេប្រឆាំងអាជ្ញាធរចិន និងវិធានការបិទខ្ទប់ដ៏តឹងរ៉ឹង។ អ្នកតវ៉ាម្នាក់បានឲ្យដឹងថា “ក្រដាស ស គឺតំណាងឲ្យអ្វីគ្រប់យ៉ាងដែលយើងចង់និយាយ ប៉ុន្តែមិនអាចនិយាយបាន”៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Fast Company

ចុចអាន៖ រថយន្តដឹកអ្នកទៅធ្វើចត្តាឡីស័កកូវីដ ក្រឡាប់តាមផ្លូវ ស្លាប់មនុស្ស ២៧នាក់នៅ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម